ហេតុអ្វីអ្នកនៅយំដោយសាររឿងអតីតកាលទៀត? អ្នកដឹង ខ្ញុំក៏ដឹង ថា ម្នាក់ៗសុទ្ធតែមានអតីតកាលដូចគ្នា ហើយមានអតីតកាលខ្លះក៏ធ្វើឲ្យអ្នកញញឹម ឬសប្បាយចិត្ត តែខ្លះទៀតក៏ធ្វើឲ្យអ្នកកើតទុក្ខដែរ ចំពោះរឿងអតីតកាលដែលធ្វើឲ្យអ្នកឈឺចាប់ អ្នកមិនគួររំលឹក ឬយកមកគិតទេ បើអ្នកគិតហើយវានាំឲ្យឈឺចាប់ ចុះហេតុអ្វីអ្នកនៅតែគិតពីវាទៀត បើអ្នកគិតហើយវាបានអ្វីមកវិញ ព្រោះរឿងអ្វីៗដែលកន្លងផុតទៅ វាគ្រាន់តែជាអតីតកាលមួយតែប៉ុណ្ណោះ ដែលអ្នកមិនគួរយកមករំលឹក ឬគិតសាជាថ្មីនោះទេ គឺនាំឲ្យខ្លួនឯងមានវិបត្តិបន្ថែមទៀតតែប៉ុណ្ណោះ។ ខ្ញុំនឹងនិយាយរឿងនារីម្នាក់ដែលគាត់យំ ព្រោះតែរឿងអតីកាលនៅខាងក្រោមនេះផងដែរ កាលពីរប៉ុន្មានថ្ងៃមុនខ្ញុំបានជួបនឹងនារីម្នាក់ ដែលគាត់អង្គុយយំតែម្នាក់ឯងនៅក្បែរផ្លូវចូលមកផ្ទះខ្ញុំ ពេលនោះខ្ញុំក៏បានចូលទៅសួរណែនាំថា មានអ្វីកើតឡើងចំពោះរូបនាង បានជានាងមកអង្គុយយំអ៊ីចឹង នាងបាននិយាយប្រាប់ខ្ញុំថា នាងខូចចិត្តរឿងស្នេហា ព្រោះសង្សារនាងទៅមានអ្នកថ្មី ខ្ញុំឮហើយក៏លាន់មាត់សួរនាងថា តើបុរសដែលជាសង្សារបានបោះបង់នាងយូរហើយ ឬនៅ? នាងបានបតថា យូរដែរហើយបង ពេលនោះខ្ញុំក៏និយាយបញ្ជាក់ប្រាប់នាងថា នាងត្រូវតែគិតឲ្យបានច្បាស់លាស់មុននឹងនាងមកអង្គុយយំ នាងគិតមើលទៅថា ថ្ងៃនេះ ពេលនេះ ដែលនាងមកអង្គុយយំតែម្នាក់ឯង ហើយនាងដឹង ឬអត់ថា បុរស ឬសង្សារនាងគេកំពុងធ្វើអ្វី គឺគេកំពុងតែមានសេចក្ដីសុខជាមួយអ្នកថ្មី គេមិនបានគិតពីនាងទៀតទេ ហើយនាងនៅរំលឹក ឬយកមកគិតធ្វើអ្វី គឺវានាំតែកើតទុកឈឺចាប់តែខ្លួនឯងនោះទេ ព្រោះរឿងនេះវាគ្រាន់តែជាអតីតកាលដែលតាមមកពញ្ញាក់អារម្មណ៍នាងតែប៉ុណ្ណោះ អ្វីដែលសំខាន់នាងត្រូវឈប់គិត ឈប់រំលឹករឿងដែលធ្វើឲ្យនាងសោកសៅ ឬខូចចិត្តទៀតទៅ ហើយចាប់ផ្ដើមជាថ្មី ដើម្បីសេចក្ដីសុខឲ្យខ្លួនខ្លះផង កុំមកទ្រាំយំឈឺចាប់ព្រោះតែរឿងអតីតកាល។
នាងស្ដាប់ហើយក៏បានយល់នឹងធ្វើរឿងដែលល្អសម្រាប់ខ្លួននាង ដោយបានចាប់ផ្ដើមជាមួយបុរសម្នាក់ដែលស្រឡាញ់មើលថែនាងយ៉ាងមានសុភមង្គលមករហូតនាពេលបច្ចុប្បន្ន។
អត្ថបទដោយ: Chhin Phin

