១- គ្រឿងផ្សំ៖ ត្រី ៨០០ក្រាម ធ្វើឲ្យស្អាត - ប៉េងប៉ោះ ២ផ្លែ - ខ្ទឹមស ៣កំពឹស - ខ្ទឹមក្រហម ៣កំពឹស - គល់ស្លឹកខ្ទឹម។
២-ធ្វើគ្រឿងប្រឡាក់ត្រី៖ អំបិល ១ស្លាបព្រាកាហ្វេ ទឹកប្រេងខ្យង ១ស្លាបព្រាកាហ្វេ ម្រេចម៉ត់បន្តិច។
៣- គ្រឿងធ្វើទឹកខ៖ ស្ករត្នោត ១ស្លាបព្រាបាយ ប្រេងឆា ១ស្លាបព្រាបាយ ទឹកត្រី ៣ស្លាបព្រាបាយ ទឹកប៉េងប៉ោះ ៤ស្លាបព្រាបាយ,អំបិល ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ ទឹកប្រេងខ្យង ១ស្លាបព្រាកាហ្វេ,ម្ទេសហុយ (ដាក់តាមចំណូលចិត្ត) ម្ទេសក្រៀម (តាមចំណូលចិត្ត ឬមិនដាក់ក៏បាន) ទឹក ៣០០មីលីលីត្រ។
៤-វិធីធ្វើ៖ យកប៉េងប៉ោះហាន់ជាដុំតូចៗ ខ្ទឹមស និងខ្ទឹមក្រហមចិញ្រ្ចាំ គល់ស្លឹកខ្ទឹមហាន់ ប្រឡាក់ត្រី យកត្រីដាក់ជាមួយអំបិល ទឹកប្រេងខ្យង និងម្រេច ប្រឡាក់ច្របល់ចូលគ្នាឲ្យសព្វល្អ រួចដាំឆ្នាំងដាក់ស្ករត្នោតចូលកូរឲ្យរលាយស្ករ រួចដាក់ប្រេងឆា ខ្ទឹមសចិញ្រ្ចាំ និងខ្ទឹមប្រហមចិញ្រ្ចាំចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ទឹកត្រី ទឹកប៉េងប៉ោះ អំបិល ម្រេចម៉ត់ ទឹកប្រេងខ្យង និងម្ទេសហុយចូលច្របល់ចូលគ្នា រួចដាក់ប៉េងប៉ោះចូលច្របល់តិចៗចូលគ្នាឲ្យសព្វឲ្យពុះ ហើយដាក់ម្ទេសក្រៀមចូល និងចាក់ទឹកចូលកូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ បន្ទាប់មកយកត្រីដែលប្រឡាក់ហើយដាក់ចូលឆ្នាំង(សម្រាប់ចម្អិន) រួចចាក់ទឹកខដែលធ្វើហើយចូល ហើយយកទៅដាក់រម្ងាស់ប្រហែល ៣០-៤៥នាទី ឆ្អិនហើយដាក់គល់ស្លឹកខ្ទឹម និងបន្ថែមម្ទេសបានតាមចំណូលចិត្តជាការស្រេច។

