កុំធ្វើឲ្យខ្លួនឯងទន់ជ្រាយដោយសារតែមនុស្សម្នាក់ដែលគេមិនឲ្យតម្លៃអ្នក ស្នេហាឬក្ដីស្រលាញ់គឺមិនអាចកំណត់បានទេព្រោះពេលវេលាវាមិនទៀងទាត់ឡើយពេលដែលគេនៅស្រលាញ់អ្នកគឺអ្វីៗក៏នៅល្អសម្រាប់អ្នកដែរ ដល់ពេលដែលគេអស់ចិត្តអស់ស្រលាញ់គឺអ្នកគ្មានតម្លៃនៅក្នុងកែវភ្នែកគេទៀតទេគេមើលមិនឃើញពីតម្លៃអ្នកទៀតឡើយ ឱ្យគេទៅចុះព្រោះគេគិតថាអ្នកមិនសាកសមជាមួយនឹងគេទៀតទោះបីអ្នកខំយំស្រែកអង្វរក៏គេមិនត្រឡប់មកវិញដែរដោយសារតែគេមើលឃើញអ្នកថ្មីគេល្អជាងអ្នកទៅហើយ។

រូបតំណាង
អ្នកមិនគួរឈឺចាប់ឬបន្ទោសខ្លួនឯងដោយសារតែស្នេហាបរាជ័យនេះឡើយហើយកុំធ្វើរឿងអ្វីៗល្ងង់ខ្លៅដែលអ្នកដទៃមិនឲ្យតម្លៃ ព្រោះអ្នកនៅមានឱកាសច្រើនសម្រាប់ក្នុងជីវិតដែលអាចចាប់ផ្ដើមជាមួយអ្នកណាម្នាក់ដែលអ្នកគិតថានឹងសាកសម ស្នេហាវាតែងតែមានភាពជោគជ័យនិងបរាជ័យអ្វីដែលសំខាន់យើងត្រូវតែចេះទទួលយកនូវអ្វីដែលបានកើតឡើងនៅចំពោះមុខទោះបីអ្នកគិតថាវាពិបាកប៉ុន្តែអ្នកត្រូវធ្វើចិត្តឲ្យបានហើយកុំនៅស្ដាយស្រណោះព្រោះជួនកាលវាល្អសម្រាប់ក្នុងជីវិតអ្នកទៅវិញទេ។

រូបតំណាង
ថ្ងៃនេះអ្នកបាត់បង់ស្នេហាដែលគេមិនច្បាស់លាស់ដូច្នេះហើយឈប់ធ្វើឲ្យខ្លួនឯងកើតទុក្ខទៀតទៅហើយសម្លឹងមើលផ្លូវខាងមុខនិងរឿងល្អៗសម្រាប់ក្នុងជីវិត អ្នកនឹងយល់ថាអ្នកនៅមានឱកាសនិងមានតម្លៃសម្រាប់អ្នកដទៃដរាបណាអ្នកមិនចុះចាញ់នូវបញ្ហាទាំងអស់នេះ។ កុំស្រវាអ្នកថ្មីចោលអ្នកចាស់ កុំទុកគេដូចជារបស់លេងសើច។
អត្ថបទដើមដោយ ឈិន ភិន

