#របៀបធ្វេីបបរលតជើងជ្រូក រឺ បបរបាញ់កាញ់
ជើងជ្រូក ១គីឡូ កាត់ជាដុំៗ
លាយសាច់តាមចំណូលចិត្ត
ទឹកត្រី ១-២ស្លាបព្រាបាយ
ដុំស៊ុបខ្នរ ១ដុំ
ស្ករស ១ស្លាបព្រាបាយ
អំបិល ១ស្លាបព្រាកាហ្វេ
ការ៉ុត ២មើល កាត់ដុំៗ
អាចបន្ថែមឆៃប៉ូវប្រៃតាមចូលចិត្ត តែបេីដាក់ឆៃប៉ូវប្រៃ ត្រូវបន្ថយបរិមាណអំបិល ជៀសវាងខ្លាចប្រៃ
លត និងបាញ់កាញ់ កន្លះគីឡូ(ស្រុះទឹកក្តៅ)
គ្រឿងខាងក្រៅ សណ្តែកបណ្តុះ, ខ្ទឹមបំពង, ក្រូចឆ្មា, ជីរណា, សាឡាដ
ប្រហិត, ឈាមជ្រូក, ម្ទេស ដាក់ ឬមិនដាក់តាមការចូលចិត្ត
វិធីធ្វើ មានពីរ
លោកអ្នកអាចរំលីងសាច់ហេីយរំងាស់
ហ្នឹងវិធីធ្វើមួយទៀតគឺដាំទឹក
ដំបូងយកឆ្នាំងដាក់ទឹកដាំឲ្យពុះ បន្ទាប់ពីពុះខ្លាំងហើយដាក់ជើងជ្រូកចូលទុកឲ្យពុះម្តងទៀត(ដងពពុះ អណ្តែតមកលើចេញ)។
យកទឹកត្រី, អំបិល, ស្ករស និងដុំស៊ុបខ្នរដាក់ចូលកូរវាបន្តិច រំងាស់រហូតទាល់តែជើងជ្រូកផុយ។
បន្ទាប់ពីជើងជ្រូកផុយហើយដាក់ប្រហិត និងការរ៉ុតចូលគ្របវាទុកប្រហែលជា ១០នាទីល្មមការ៉ុតផុយដែរ អាចយកមកផ្សំជាមួយគ្រឿងខាងក្រៅញាំបានហើយភ្លក់មេីលតាមចំនង់ចំនូលចិត្ត 😊
យកចានមកផ្សំគ្រឿងដំដូង ដាក់សាឡាដ, សណ្តែកបណ្តុះ, បាញ់កាញ់ ឬលត, ឈាម, ទឹកស៊ុប (សាច់, ការ៉ុត, ប្រហិត), ជី និងខ្ទឹមបំពង ជាការស្រេច។

