កុំបន្ទាបខ្លួនថា អន់ឬគ្មានសមត្ថភាព!

C
chhinphin
ការមិនឱ្យតម្លៃខ្លួនឯង ឬ ស្អប់ក្នុងការមិនពេញចិត្តលើខ្លួនឯងវាគឺ ជាគំនិតអវិជ្ជមានដែលផ្តោតទៅលើតែចំណុចមិនល្អ ឬ អាក្រក់ដែលកើតចេញពីការមិនស្គាល់ចំណុចល្អរបស់ខ្លួនឯង ដែលនាំឱ្យមានចិត្តនឹងមើលងាយខ្លួនឯងជ្រុល រហូតលែងឃើញពីគុណតម្លៃរបស់ខ្លួន ហើយទាំងចោទខ្លួនឯងថា ជាមនុស្សមិនបានការណ៍។

ហើយយ៉ាងណាមិញ បើមនុស្សមិនចេះស្រលាញ់ខ្លួនឯងគឺ មិនអាចអភិវឌ្ឍខ្លួនឯងបានឡើយ មនុស្សដែលស្អប់ខ្លួនឯងក៏មិនអាចផ្តល់ក្តីស្រលាញ់ឱ្យអ្នកដទៃបាននោះទេ ព្រោះក្នុងចិត្តរបស់គេពោរពេញទៅដោយក្នុងការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ។

ដូច្នេះហើយ អ្នកមិនគួរទន់ជ្រាយ ឬ ផ្ដល់កំហុសមកលើខ្លួនឯងនោះទេព្រោះ ភាពជាមនុស្សគឺ មានគុណតម្លៃនិងសិទ្ធិសេរីភាពដូចគ្នា គេមានគុណតម្លៃរបស់គេ អ្នកមានគុណតម្លៃរបស់អ្នក ចុះហេតុអី្វចាំបាច់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ! សំខាន់អ្នកធ្វើអ្វីឲ្យស្របតាមដែលយើងមានគឺ បានហើយ។ ប្រៀបធៀបអ្វីគឺប្រៀបធៀបបាន តែកុំប្រៀបធៀខ្លួនឯងថា អន់ ឬ ខ្សោយជាងអ្នកដទៃ។
អត្ថបទដោយ: chhinphin

Comments