មានបុរសម្នាក់រៀបការជាមួយនឹងស្រីដ៏ស្រស់ស្អាត ដោយគាត់ពេញចិត្តស្រលាញ់នាងយ៉ាងខ្លាំង ប៉ុន្តែមានថ្ងៃមួយនាងក៏បានកើតជំងឺសារស្បែកបន្តិចម្ដងៗហើយនាងក៏ចាប់ផ្ដើមបាត់បង់សម្រស់ ហើយវាបានកើតឡើងចាប់ពីប្ដីរបស់នាងចាកចេញទៅដំណើរកម្សាន្ដ។
លោះពេលប្ដីនាងត្រឡប់មកវិញក៏បានជួបឧបទ្ទវហេតុធ្លាក់ភ្នែក បើទោះជាយ៉ាងណាជីវិតអាពាហ៍ពិពាហ៍របស់ពួកគេនៅតែបន្តជាធម្មតា ប៉ុន្តែប៉ុន្មានថ្ងៃកន្លងទៅនាងបាត់បង់សម្រស់ខ្លាំងទៅខ្លាំងទៅ តែប្ដីពិការភ្នែករបស់នាងមិនបានដឹងរឿងនេះទេ ហើយក៏មិនមានអ្វីខុសប្លែកក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេដែរ ហើយគាត់នៅតែស្រឡាញ់ដូចជាធម្មតាសព្វថ្ងៃចឹង ប៉ុន្តែពេលវេលាកន្លងផុតជាច្រើនឆ្នាំ នាងក៏បានស្លាប់ចាកចោលគាត់ ការស្លាប់របស់នាងធ្វើឲ្យគាត់កើតទុក្ខព្រួយយ៉ាងខ្លាំង គាត់ក៏បានបញ្ចប់ពិធីចុងក្រោយរបស់នាង ហើយគាត់ក៏សម្រេចចិត្តចាកចេញពីទីក្រុងនោះតែម្ដង។
នាពេលនោះក៏មានបុរសៗមួយក្រុមដើរមកពីក្រោយគាត់ក៏បាននិយាយថា: ចុះហេតុអ្វីថ្ងៃនេះអ្នកដើរតែម្នាក់ឯងអ៊ីចឹង? សព្វថ្ងៃនេះប្រពន្ធអ្នកដែលជួយអ្នកដែរឬទេ! ព្រោះគាត់មិនបានដឹងថាប្រពន្ធរបស់គាត់បានស្លាប់ហើយទើបសួរបែបនេះ! គាត់ក៏បានឆ្លើយតបថា: ខ្ញុំមិនបានពិការភ្នែកទេគ្រាន់តែសម្តែងព្រោះបើនាងដឹងថា ខ្ញុំអាចមើលឃើញស្ថានភាពស្បែករបស់នាងដោយសារជំងឺ នោះនាងនឹងឈឺចាប់ជាជំងឺរបស់នាងទៅទៀត ព្រោះខ្ញុំមិនបានស្រឡាញ់នាងដោយសារតែសម្រស់ម្យ៉ាងនោះទេ ប៉ុន្តែខ្ញុំលង់ស្នេហ៍នាងដោយសារការយកចិត្តទុកដាក់និងស្រលាញ់ធម្មជាតិរបស់នាង ដូច្នេះហើយទើបខ្ញុំធ្វើពុតជាខ្វាក់ភ្នែកខ្ញុំគ្រាន់តែឱ្យនាងសប្បាយចិត្តតែប៉ុណ្ណោះ។
ប្រពភ: STORIES
https://www.moralstories.org/blind-mans-love/
ប្រែសម្រួលអត្ថបទដោយ: ឈិន ភិន

