ស្នេហ៍ខកបំណង { ស្នេហា😭 }

C
chhinphin
ហេតុអ្វីជីវិតខ្ញុំអភ័ព្វក្នុងរឿងស្នេហាអ្វីម៉្លេះ? ក្ដីស្រមៃដែលខ្ញុំរំពឹងទុកគិតថានឹងបានជួបស្នេហាដ៏ស្មោះមួយសម្រាប់ជីវិត ប៉ុន្តែអ្វីៗមិនដូចជាការរំពឹងទុកឡើយ ភាពមិនច្បាស់លាស់មួយវាបានធ្លាក់មកលើរូបខ្ញុំវាពោរពេញទៅដោយការឈឺចាប់បំផុតដែលមិនធ្លាប់មានពីមុនមកសម្រាប់ខ្ញុំ ពេលនេះបានជួបហើយជួបទាំងអស់ចិត្តអស់សង្ឃឹមក្នុងជីវិតនឹងមិនគិតថាបន្តទៅមុខទៀតទេ សេចក្ដីស្រលាញ់គ្រាដំបូងដែលអ្នកបានលះបង់ឲ្យគឺធ្វើឲ្យរូបខ្ញុំមានភាពជឿជាក់ទៅលើខ្លួនឯង ថានឹងបានជួបមនុស្សដែលគេស្រលាញ់ខ្លួនពិត តែអ្វីៗមិនដូចបំណងដែលប៉ងទុកមុនឡើយ វាគ្រាន់តែជាស្នេហាដែលមិនច្បាស់លាស់មួយតែប៉ុណ្ណោះដែលគេចូលមកក្នុងជីវិតយើងដើម្បីរង់ចាំមនុស្សម្នាក់ដែលគេស្រលាញ់ពិត គេទុកយើងគ្រាន់តែជាស្ពានចម្លងសម្រាប់ថ្ងៃណាមួយដែលគេអស់ចិត្តអស់ស្រលាញ់គេក៏ទៅទាំងដឹងថាយើងកំពុងស្រលាញ់គេខ្លាំង តែគេមិនបានគិតដូចជាយើងគិតឡើយវាជាកំហុសមួយសម្រាប់ស្នេហាខ្ញុំដែលគេបោកប្រាស់ហើយថែមទាំងមកបញ្ឈឺចិត្តឱ្យទៀត។
ពេលឃើញបែបនេះខ្ញុំក៏ឈឺចាប់ដែរតែមិនដឹងធ្វើយ៉ាងណាមានតែបណ្ដោយទៅតាមវាសនាព្រោះខ្ញុំគិតថាមនុស្សស្រីដែលគេចេះស្មោះវាមិនខ្វះនោះទេ យើងមិនគួរនៅចាំទទួលស្នេហាដែលមិនប្រាកដពីគេទៀតឡើយបើគេច្បាស់លាស់ជាមួយនឹងយើងពិតមែនមានប្រហែលជាគេមិនធ្វើបែបហ្នឹងឡើយ ខ្ញុំក៏មិនអន់ចិត្តឬឈឺចាប់អ្វីទេព្រោះគេធ្វើនេះក៏មិនមែនជាកំហុសរបស់គេដែរដោយសារគេយល់ថាយើងមិនល្អគ្រប់គ្រាន់សម្រាប់ក្នុងការមើលថែគេ ទើបគេចាកចេញពីយើងដើម្បីរកអ្វីដែលល្អៗសម្រាប់ខ្លួនគេតែខ្ញុំក៏ព្រមទទួលក្នុងការខូចចិត្តឬឈឺចាប់ក្នុងរឿងស្នេហានេះដែរ តែអ្វីដែលសំខាន់ខ្ញុំក៏មិនទាន់អស់ឱកាសម្រាប់ខ្លួនឯងនោះទេព្រោះមនុស្សដែលគេច្បាស់លាស់ជាមួយនឹងយើងហើយស្រលាញ់យើងពិតគឺមានច្រើនណាស់បើយើងបើកចិត្តទទួលយកដោយក្ដីស្រលាញ់ តែទីបំផុតខ្ញុំគ្មានអ្វីសម្រាប់អ្នកទេមានតែពាក្យជូនពរអ្នកនឹងគេឲ្យមានសេចក្ដីសុខនិងសុភមង្គលពីចម្ងាយតែប៉ុណ្ណោ។

អត្ថបទដោយ: Chhin Phin
រក្សាសិទ្ធគ្រប់យ៉ាងដោយ: ឈិន ភិន

Comments