តើអ្នកជឿលើបុណ្យ បាប ដែរឬទេ?
នៅមានចំនួនខ្លះជឿ និងចំនួនខ្លះមិនជឿ ប៉ុន្តែមានតែខ្លួនគេប៉ុណ្ណោះដែលដឹងថាខ្លួនគេកំពុងធ្វើអ្វី ហេតុអ្វីបានជាគេចង់ឲ្យអ្នកធ្វើបុណ្យឲ្យច្រើន ព្រោះថាជីវិតនឹងមិនដឹងថាស្លាប់នៅថ្ងៃណាឡើយ អ្នកប្រព្រឹត្តអាក្រក់គេក៏ត្រូវទទួលផលកម្មរបស់គេនៅថ្ងៃណាមួយជាក់ជាមិនខានគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះ។ដូចជាពាក្យមួយដែលគេពោលថា «ធ្វើល្អបានអាក្រក់ ធ្វើអាក្រក់បានល្អ» តើអ្នកធ្វើល្អដើម្បីឲ្យគេល្អជាមួយអ្នកវិញមែនទេ?
ប្រសិនបើគេមើលមិនឃើញបំណងល្អរបស់អ្នកតើអ្នកនឹងឈប់ធ្វើល្អដែរឬទេ?
អ្នកត្រូវធ្វើល្អចេញពីចិត្តដោយមិនត្រូវគិតឡើយអំពីការទទួលបានលទ្ធផលល្អឬអាក្រក់នោះ ព្រោះគេដឹងថានរណាសាងអាក្រក់គឺគេតែងតែរមែងទទួលបាននូវផលកម្ម ខ្ញុំជឿថាច្បាប់កម្មពៀរពិតជាយុត្តិធម៍ជានិច្ច គេមិនព្រងើយកន្តើយឡើយជាមួយមនុស្សដែលប្រព្រឹត្តខុស ប៉ុន្តែគ្រប់គ្នាដែលប្រព្រឹត្តអំពើល្អក៏មិនមែនមកពីជំនឿទាំងអស់នោះដែរ គឺមកពីភាពមួយដែលកើតឡើងចេញពីចិត្ត។
អត្ថបទដោយ:Chhin Phin
រក្សាសិទ្ធិដោយ:ឈិន ភិន

