មានមនុស្សជាច្រេីនរេីសយកដៃគូជាកូនអ្នកធូរធារ ឬអ្នកមានគួរសម ហេីយស្អាត ប៉ុន្តែអ្នកចង់ជ្រេីសរេីសដៃគូដែលសមល្មមនិងគ្នា មិនមានពេកនិងមិនស្អាតពេក សុំត្រឹមតែចេះតស៊ូជាមួយគ្នានិងមិនទៅចោលគ្នានាពេលដែលកំពុងលំបាកទៅបានហើយ បើចូលចិត្តនឹងស្រលាញ់នរណាម្នាក់ ភាពខុសគ្នាត្រង់ថា បើអ្នកគ្រាន់តែស្រលាញ់គេ ឬធ្វើជាស្រលាញ់ ថ្ងៃណាមួយអ្នកនឹងធុញគេ តែបើអ្នកស្រលាញ់គេពិត អ្នកនឹងចង់ថែរក្សាគេអស់មួយជីវិត ហើយទោះបីអ្នកធុញនឹងគេប៉ុណ្ណាក៏ដោយ ក៏អ្នកគ្មានថ្ងៃលែងដៃពីគេបានដែរ ពីមនុស្សដែលអ្នកស្រលាញ់ឡើយ។
ហើយបើអ្នកស្រលាញ់គេនៅតែប្រកាន់ឋានៈ គឺអ្នកគ្មានសេចក្ដីស្រលាញ់ពិតឡើយ អ្នកគ្រាន់តែតាមស្រលាញ់គេដើម្បីខ្លួនឯងតែប៉ុណ្ណោះ ព្រោះអ្នកមិនដែលគិតថាស្រលាញ់គេពិត ឬឲ្យតម្លៃគេមិនស្មើនិងខ្លួនឯង ក្ដីស្រលាញ់បែបនេះ គឺមិនដែលផ្ដល់កម្លាំងចិត្តឲ្យគ្នា គ្រាន់តែមកធ្វើបាបចិត្តគ្នាទៅវិញទេ ហើយក៏គ្មានអ្នកណាល្អត្រូវចិត្តអ្នកគ្រប់ចំណុចនោះទេ បើអ្នកស្រលាញ់គ្នាហើយ ចូរស្រលាញ់នូវចំណុចល្អរបស់គ្នា ហើយត្រូវចេះអភ័យទោសឲ្យគ្នាចំពោះចំណុចដែលខ្វះខាត កុំបាច់ចង់ធ្វើជាម្ចាស់គ្រប់គ្រងជីវិតរបស់គេ តែត្រូវសប្បាយចិត្តដែលបានក្លាយជាចំណែកសំខាន់ក្នុងជីវិតរបស់គ្នាទៅវិញទៅមក ទើបអ្នកអាចរកក្ដីស្រលាញ់ដ៏ស្មោះត្រង់ពីមនុស្សដែលអ្នកស្រលាញ់បាន។ បើស្រលាញ់គ្នាពិត សូមកុំគិតពីឋានៈ។
អត្ថបទដោយ: CHHIN PHIN

