ការណែនាំដល់អ្នកមានគូជីវិត ឲ្យមានសុភមង្គល

C
chhinphin
បើអ្នកមានគូជីវិតយើងគួរតែត្រូវចេះអត់ធ្មត់ នឹងឈ្នះនៅក្នុងសេចក្ដីស្រលាញ់ ហើយឈ្នះចំពោះការសាកល្បងក្នុងសេចក្ដីស្រលាញ់ ទើបអ្នកអាចឈ្នះក្ដីស្រលាញ់ពិត ភាពអំណត់ក្នុងសេចក្ដីស្រលាញ់វាគឺជាភស្ដុតាងដែលបញ្ជាក់ពីភាពរឹងមាំក្នុងសេចក្ដីស្រលាញ់របស់អ្នក មួយរយៈពេលកន្លងមកនេះអ្នកគ្រាន់តែបានដឹង និងរៀនសូត្រខ្លះៗពីសេចក្ដីស្រលាញ់ កាលណាជីវិតអ្នកខ្វះនូវក្ដីអំណត់ ពេលនោះអ្នកនឹងខ្វះនូវការយោគយល់ និងការអធ្យាស្រ័យឲ្យគ្នា តើអ្នកអាចសម្លឹងឃើញភាពគួរឱ្យស្អប់ ពីមនុស្សដែលអ្នកស្រលាញ់ដោយរបៀបណា? ហើយការចង់ឈ្នះ ការហួងហែង នឹងការខ្វះនូវភាពយោគយល់នេះហើយ ទើបធ្វើឲ្យមានកំហឹងរបស់អ្នកនឹងបញ្ចេញមកតាមរយៈកាយវាចាចិត្តរបស់អ្នក វានឹងជះទៅលើមនុស្សដែលអ្នកស្រលាញ់ ហើយតើឱ្យពួកគេទទួលយកវាបានដោយរបៀបណា? ក្រៅពីមិនអាចធ្វើឱ្យក្ដីស្រលាញ់រីកចម្រើនលូតលាស់ទៅមុខបាន ហើយអ្នកថែមទាំងបានបំផ្លាញក្ដីស្រលាញ់ដែលនៅសេសសល់ទាំងនោះបន្ថែមទៅទៀត។ សេចក្ដីស្រលាញ់មិនមែនគ្រាន់តែត្រូវផ្ដល់ឱ្យគ្នានៅភាពរីករាយ និងសុភមង្គលរហូតនោះទេ ប៉ុន្តែគឺវាមានពាក្យថា រួមសុខរួមទុក្ខ ដែលបង្កប់នៅក្នុងក្ដីស្រលាញ់ ទើបអ្នកអាចចែករំលែកដោយពេញចិត្តចំពោះសេចក្ដីទុក្ខ ហើយប្រឈមមុខដោះស្រាយដោយសេចក្ដីអត់ធ្មត់ គ្រាដែលអ្នកសប្បាយជាមួយគ្នា ហើយគ្រាដែលមានទុក្ខលំបាកអ្នកក៏ពេញចិត្តដើម្បីឆ្លងកាត់ការលំបាកជាមួយគ្នាដែរ នេះហើយជាការលះបង់នៅក្នុងក្ដីស្រលាញ់ គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សពីរនាក់អាចធ្វើឲ្យក្ដីស្រលាញ់លូតលាស់ទៅបានទេ ប៉ុន្តែគឺមនុស្សពីរនាក់ដែលហ៊ានឈរនៅក្នុងចំណោមមនុស្សជាច្រើននាក់ ស៊ូស្ម័គ្រចិត្តកាន់ដៃគ្នាដើម្បីតស៊ូទៅមុខជាមួយគ្នា ទើបគេហៅថា ក្ដីស្រលាញ់ពិត ឬស្នេហាដ៏ស្មោះត្រង់។

បើអ្នកអាចធ្វើបានដូចសេចក្ដីណែនាំខាងលើ អ្នកនឹងជួបសេចក្ដីស្រលាញ់ពិត។

អត្ថបទដោយ: CHHIN PHIN

Comments