អ្វីដែលអ្នកគួរធ្វើឬមិនគួរធ្វើយើងត្រូវចាំទុកថា មនុស្សដែលស្រលាញ់អ្នកខ្លាំង គេតែងតែបារម្ភពីអ្នក ទោះនៅឆ្ងាយ ឬនៅជិតគ្នាក៏ដោយ តែចិត្តរបស់គេមិនដែលភ្លេចអ្នកម្តងណាទេ ចិត្តគេតែងនឹករលឹកអ្នកជានិច្ច បើគេស្រលាញ់អ្នកកាន់តែខ្លាំង គឺគេកាន់តែខ្លាចបាត់បង់អ្នកចេញពីជីវិតរបស់គេ ហើយបើដឹងថា គេស្រលាញ់អ្នក ឬចូលចិត្តអ្នក មើលថែអ្នក គឺមិនដែលធ្វើអ្វីឲ្យអ្នកខូចចិត្ត ឬធ្វើរឿងមិនល្អទៅលើអ្នកនោះទេ អ្នកត្រូវស្រលាញ់គេ នឹងយល់ចិត្ត ឬបារម្ភពីគេវិញដូចដែលគេបារម្ភពីអ្នកអ៊ីចឹងទើបសេចក្ដីស្រលាញ់របស់អ្នកមានសុភមង្គល ចំពោះមនុស្សស្រលាញ់អ្នក អ្វីដែលគេមិនចូលចិត្ត ឬអ្វីដែលគេហាម បើអ្នកនៅតែធ្វើរឿងដដែលៗ នោះមានន័យថា អ្នកមិនបានខ្វល់ពីអារម្មណ៍របស់គេ ដែលស្រលាញ់អ្នកបន្តិចឡើយ អ្នកដឹងទេ ពេលខ្លះ ដែលអ្នកគិតថាវាគ្រាន់ជារឿងតូចតាច តែសម្រាប់គេដែលស្រលាញ់អ្នក គឺវាជារឿងធំខ្លាំងណាស់ អាចធ្វើឲ្យគេខូចចិត្ត ឬស្រក់ទឹកភ្នែក អ្នកជឿទៅ ជីវិតគូអាចធ្វើឲ្យជីវិតអ្នកកាន់តែមានសុភមង្គល ឬកាន់តែដុនដាប គឺអាស្រ័យលើអ្នកទាំងពីរចេះយល់យោគគ្នា និងយល់ចិត្តគ្នាទៅវិញទៅមកនេះហើយជាចំណងនៃសេចក្ដីស្រលាញ់ អ្នកគួរតែយល់ហើយថា មិនងាយមានអ្នកណាមកស្រលាញ់យើងស្មោះ ដោយព្រមលះបង់អ្វីៗគ្រប់យ៉ាងដើម្បីអ្នកទេ បើអ្នកបានជួបមនុស្សដែលស្រលាញ់អ្នកបែបនេះហើយ អ្នកគួរតែកុំធ្វើរឿងអ្វីឲ្យគេខូចចិត្ត ឬពិបាកចិត្តដោយសារតែអ្នកអី អ្នកត្រូវធ្វើអ្វីដែលល្អៗចំពោះគេ ដើម្បីសាងក្ដីស្រលាញ់ ឬចំណងស្នេហ៍ឲ្យកាន់តែយូរអង្វែង ទើបអ្នកហើយនឹងគេ អាចឈានទៅដល់សុភមង្គលបាន។
សេចក្ដីស្រលាញ់មានក្ដីសុខឬសុភមង្គលគឺវាស្ថិតនៅលើអ្នកទាំងពីរ។
អត្ថបទដោយ:Chhin Phin
រក្សាសិទ្ធិគ្រប់យ៉ាងដោយ: ឈិន ភិន

