ជីវិតជាជម្រើស តែកុំជ្រើសរើសបំផ្លាញជីវិតដោយខ្លួនឯងចោលដោយសារតែក្ដីឈឺចាប់ ឬ បាក់ទឹកចិត្តនៃរឿងអ្វីមួយ ព្រោះបើអ្នកនៅមានជិវិតគឺ ត្រូវចេះ អត់ធ្មត់ នឹងព្យាយាមតស៊ូ ទើបអ្នកអាចឈរមើលក្នុងការផ្លាស់ប្ដូរ នៃពេលវេលាដែលរសាត់ទៅ ហើយចួនកាល ការឈឺចាប់នេះក៏នឹងផ្ដល់នូវជាបទពិសោធក្នុងជីវិតថ្មីមួយដែលធ្វើឲ្យអ្នកយល់ពីតម្លៃនៃជីវិត។
ហើយម្យ៉ាងទៀត ភាពហត់នឿយនឹងធ្វើអ្នកក្លាយជាមនុស្សមានភាពរឹងមាំគ្រប់ពេល ដោយមិនចាំបាច់រង់ចាំជំនួយពីអ្នកដទៃ ពីព្រោះ អ្នកត្រូវចាំថា បើអ្នកមិនចេះជួយខ្លួនឯងនោះទេគឺ គ្មានអ្នកដទៃឯណាមកចាំតែជួយអ្នករហូតនោះឡើយ។
យ៉ាងណាមិញ សូមកុំខ្ជះខ្ជាយពេលវេលា ឬ រង់ចាំអ្វីមួយដែលអ្នកមិនបានធ្វើ ពីព្រោះ គ្មានអ្វីដែលបានមកងាយៗនោះទេ បើអ្នកមិនចេះចាប់យកឱកាស ឬ ខិតខំប្រឹងប្រែងព្យាយាមដោយខ្លួនឯងនោះទេគឺ ដូចជាអ្នកបោះបង់ឱកាសក្នុងការផ្លាស់ប្ដូរនៃជីវិតឲ្យមានភាពរីកចម្រើនទៅមុខបាន។
អត្ថបទដោយ: chhinphin

