១- គ្រឿងផ្សំ÷ សាច់ជ្រូកចិញ្រ្ចាំ ៣ខាំ - បង្គារចិញ្រ្ចាំ ៣ខាំ - ពងទាប្រៃ (យកតែផ្នែកក្រហម)- ខ្ទឹមបារាំង ៤០ក្រាម (ហាន់ល្អិតៗ) ខ្ទឹមស ឬសតាំងអោ ២០ក្រាម (បុកម៉ត់) - ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាកាហ្វេ - ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ - ប្រេងខ្យង ២ស្លាបព្រាកាហ្វេ។
២- របៀបធ្វើ÷ លាយសាច់ជ្រូក បង្គារ ខ្ទឹមបារាំង ខ្ទឹមស ឬសតាំងអោ ម្សៅផ្សំរសជាតិ ម្រេចម៉ត់ និងប្រេងខ្យង ច្របល់ចូលគ្នាអោយសព្វ ផ្អាប់ទុក ១៥នាទី យកសាច់ទៅលុញអោយមូល ទំហំតាមការចូលចិត្ត រួចយកពងទាសង្កាត់ពីលើអោយជាប់ ដាំទឹកអោយពុះ រួចដាក់សាច់ចំហុយអោយឆ្អឹនប្រហែល ២០ទៅ២៥នាទីជាការស្រេច។

