បញ្ចប់ស្នេហ៍ត្រឹមទឹកភ្នែក

C
chhinphin
ស្នេហាធ្វើឲ្យអ្នកឈឺចាប់នឹងស្ដាយក្រោយមួយជីវិតបើអ្នកសម្រេចចិត្តខុស.! ពេលវេលាដែលកន្លងមកនៃភាពជឿជាក់នូវពាក្យសន្យារបស់អ្នកដែលធ្វើឲ្យនារីម្នាក់នេះជឿនឹងទុកចិត្តថា អ្នកពិតជាមានចិត្តអាណិតនិងក្ដីស្រលាញ់មកលើរូបនាងពិត ការផ្ដល់ភាពជឿជាក់ទៅលើនាងបែបនេះនឹងផ្ដល់ក្ដីសង្ឃឹមដោយក្ដីស្រលាញ់ ទើបធ្វើឲ្យនាងទន់ចិត្តនឹងស្រឡាញ់ដោយមិនបានគិតហេតុនៃការឈឺចាប់ពេលក្រោយឡើយគឺ នាងបានត្រឹមតែគិតឃើញថា រូបនាងពិតជាមានសំណាងណាស់បុរសដែលចូលមកក្នុងជីវិតនាងចេះផ្ដល់តម្លៃនឹងមើលថែដោយក្ដីស្រលាញ់ហើយផ្ដល់សិទ្ធិគ្រប់យ៉ាងចំពោះរូបនាង។

ចាប់តាំងពីពេលនោះមកនាងក៏រស់នៅយ៉ាងសុខសប្បាយដូចធម្មតា.! ប៉ុន្តែភាពសុខសប្បាយរបស់នាងបានត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ សេចក្ដីទុក្ខនឹងភាពឈឺចាប់ក៏ធ្លាក់មកលើរូបនាងដោយសារអ្នកមានគូជីវិតរួចទៅហើយដោយនាងមិនបានដឹងជាមុនឡើយថា អ្នកធ្វើដាក់នាងបែបនេះនោះទេ ទីបំផុតថ្ងៃដែលនាងឈឺចាប់រកអ្វីនិយាយមិនបានគឺ ត្រឹមបានតែឈរមើលនឹងសម្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះអ្នកបានបង្ហាញចរឹកពិតចេញមកគឺ ខ្លួនមួយចង់ជិះទូកពីរ ហើយអ្នកធ្វើបែបនេះអ្នកបានយល់ឬដឹងថា នាងមានអារម្មណ៍យ៉ាងណាពេលដែលដឹងថាអ្នកមានគូជីវិតរួចទៅហើយនោះទេ ហើយនាងឈឺចាប់ខ្លាំងប៉ុណ្ណានឹងភាពសោកសៅរបស់នាងទៅជាយ៉ាងណា.តើអ្នកបានគិតទេ? អ៊ីចឹងហើយអ្នកគួរតែឈប់ទៅកុំធ្វើចរឹកជាព្រាននារីនេះបន្តទៅទៀតថ្ងៃនេះភាពឈឺចាប់និងភាពសោកសៅគឺធ្លាក់មកលើរូបនាងចុះថ្ងៃខាងមុខទៀតមាននារីប៉ុន្មាននាក់ដែលទទួលរងភាពឈឺចាប់ដោយសារតែអ្នកបន្តទៀត ទីបញ្ចប់នាងបានត្រឹមតែនិយាយដាស់តឿនអ្នកថា កុំសន្យាឬផ្ដល់ភាពជឿជាក់នឹងក្ដីស្រលាញ់ទៅដល់នារីណាផ្សេងទៀតកុំឲ្យរូបគេឈឺចាប់ដូចជានាងនៅពេលនេះ។ កុំដោយសារតែក្ដីស្រលាញ់មួយឆាវ មកធ្វើឱ្យនារីម្នាក់ឈឺចាប់ ព្រោះតែភាពមិនប្រាកដរបស់អ្នក។

អត្ថបទដោយ: Chhin Phin
រក្សាសិទ្ធិគ្រប់យ៉ាងដោយ: ឈិន ភិន

Comments