ភាពស្នេហ៍ស្មោះ ដែលអូនផ្ដល់ឲ្យបង

C
chhinphin
ភាពជាមនុស្សស្រីបើស្រលាញ់បុរសណាម្នាក់ហើយ គឺស្រលាញ់លើសពីជីវិតរបស់នាងទៅទៀត មិនថាបុរសនោះអាក្រក់ឬស្អាតឡើយ ឬឋានៈតូចទាបជាងខ្លួនក៏ដោយ ក៏នាងនៅតែស្រលាញ់អាណិតមិនងាយបោះបង់ចោលឡើយ ព្រោះចិត្តមនុស្សស្រីបើស្រលាញ់ហើយ គឺស្រលាញ់ស្មោះត្រង់មិនងាយសាវ៉ា ឬប្រែប្រួលចិត្តឡើយ ទោះបីនាងដឹងខ្លួនឯងថា រស់នៅជាមួយបុរសម្នាក់ដែលខ្លួនស្រលាញ់មានភាពពិបាកយ៉ាងណា ឬគ្រួសារមិនសូវពេញចិត្តក៏ដោយ ក៏នាងមិនដែលគិត ឬខ្វល់ខ្វាយអំពីបញ្ហាដែលគ្មានប្រយោជន៍ ឬនាំតែរឿងវិបត្តិចូលក្នុងជីវិតគូរបស់នាងឡើយមនុស្សស្រីចេះឲ្យតម្លៃបុរសដែលនាងស្រលាញ់ច្រើនជាងខ្លួននាងទៅទៀត មិនថាបុរសនោះធ្វើរឿងមិនល្អដើម្បីបញ្ឈឺចិត្តនាងក៏ដោយ ក៏នាងនៅតែមានចិត្តអាណិតស្រលាញ់ដែរ នេះហើយជាសេចក្តីស្នេហាដ៏ស្មោះត្រង់របស់នាងទៅបុរសដែលខ្លួនស្រលាញ់។

ហើយយើងជាបុរសក៏ត្រូវតែស្រលាញ់មានភាពស្និតស្នាលជាមួយនាងឲ្យបានច្រើនផង មិនមែនចេះតែធ្វើខុសរឿងអ្វីក៏នាងតែងតែលើកន្ទោសឲ្យរហូតមក ហើយបែបជាមិនឲ្យតម្លែ ឬស្រលាញ់នាងវិញ ហើយចេះតែបង្ករឿងតានតឹងមកឲ្យនាង ប្រយ័ត្នស្ដាយនៅថ្ងៃក្រោយ ព្រោះចិត្តមនុស្សស្រីក៏ចេះឈឺចាប់ដែរ។ បើនាងស្រលាញ់ស្មោះហើយចេះឲ្យតម្លៃអ្នក អ្នកក៏ត្រូវស្រលាញ់នាងស្មោះ ឬឲ្យតម្លៃនាងវិញដូចគ្នា ទើបសេចក្ដីស្នេហាមានសុភមង្គលហើយមិនចេះបែកបាក់គ្នាតទៅទៀត។

អត្ថបទដោយ: CHHIN PHIN

Comments