#របៀបធ្វើអាម៉ុកដូងខ្ចីគ្រឿងសមុទ្រ
#គ្រឿងផ្សំ៖
- គ្រឿង បុកម៉ដ្ឋ
- ម្ទេសឆ្អើរ ចិញ្ច្រាំម៉ដ្ឋ
- បង្គា មឹក
- ទឹកត្រី ៥ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ស្ករ ២ស្លាបព្រាបាយ
- ទឹកខ្ទិះដូង ៣០០ ml
- ម្សៅមី ១ស្លាបព្រាបាយ
- ពងមាន់ ២គ្រាប់
- ទឹក
- ស្លឹកក្រូចហាន់ឆ្មារៗ
- សរសៃម្ទេសប្លោកទុំ ហាន់ឆ្មារៗ
- ដូងខ្ចី សម្រាប់ដាក់អាម៉ុក
#របៀបធ្វើ៖
១. ចាក់ប្រេងក្នុងខ្ទិះអោយក្ដៅ ដាក់ម្ទេសឆ្អើរឆាអោយចេញពណ៌ក្រហមល្អ ដាក់គ្រឿងបុកហើយចូរ កូរឆាអោយឈ្ងុយ ទើបដាក់ខ្ទិះដូង ចូលហើយកូរអោយសព្វ ទាល់តែឈ្ងុយទៀត។
២. ចាក់ទឹកត្រី ស្ករ អំបិល ចូល ហើយ កូរអោយសព្វ
៣. ចាក់ត្រីចូល កូរអោយសព្វ
៤. យកខ្ទិះដូង១០០ml លាយពងមាន់ និង ម្សៅមី ចាក់ចូល ហើយកូរអោយសព្វ ទាល់តែទឹកឡើងខាប់ រួចលើកចុះ
៥. សូមយកសាច់មឹកបង្គាកូរឆាជាមួយគ្រឿង ចាក់ចូលផ្លែដូងទើបចំហុយ ប្រហែល១០នាទី ទៅ ២០នាទី ឆ្អិនល្អហើយរោយសរសៃស្លឹកក្រូចនិងម្ទេសពីលើ ដើម្បីលំអជាការស្រេច។

