ពិធីបុណ្យចូលឆ្នាំខ្មែរគឺ ជាពិធីបុណ្យជាតិមួយដែលជាកេរ្តិ៍ដំណែលពីដូនតាជាយូរលង់មកហើយដែលប្រជាជនកម្ពុជាតែងតែនាំគ្នាប្រារឰធ្វើឡើងនៅក្នុងខែ មេសា ថ្ងៃព្រហស្បតិ៍ ទី ១៤ ត្រូវនឹងថ្ងៃ ១៣កើត ខែចេត្រ ជារៀងរាល់ឆ្នាំដែលមិនអាចរំលងបាន។
ហើយម្យ៉ាងទៀតនាពេលបុណ្យចូលឆ្នាំចូលមកដល់ម្ដងៗប្រជាជនគ្រប់ជាន់ថ្នាក់គ្រប់វ័យមិនថា ចាស់ ឬ ក្មេង តែងតែនាំគ្នាអបអរពិធីបុណ្យចូលឆ្នាំនិងលេងល្បែងកម្សាន្តប្រជាប្រិយមានដូចជា.. ខ្ញុំបាទ { ឈិន ភិន } សូមរៀបរាប់ល្បែងកម្សាន្តនាពេលក្នុងរដូវចូលឆ្នាំមានដូចនៅខាងក្រោមនេះតទៅ÷។
១- បោះអង្គុញ: ល្បែងបោះអង្គញ់គឺ ជាល្បែងកម្សាន្តម្យ៉ាងដែលប្រជាជនខ្មែរនិយមលេងក្នុងរដូវចូលឆ្នាំ ហើយមិនថា ចាស់ឬ ក្មេង អាចលេងបានគ្រប់ៗគ្នា។
២-ចោលឈូង: ល្បែងលេងចោលឈូងតាមពិតទៅគឺ ភាគច្រើនគេឃើញមានតែមនុស្សពេញវ័យប៉ុណ្ណោះដែលចូលចិត្តលេង ជាយ៉ាងណាមនុស្សចាស់ឬក្មេងក៏អាចលើកម្សាន្តបានដូចគ្នា។
៣-លាក់កន្សែង: ល្បែងលាក់កន្សែងគឺ មិនថាក្មេងឬមនុស្សចាស់គឺចូលចិត្តលេងដូចគ្នា ព្រោះល្បែងនេះលេងហើយគឺ មានភាពសប្បាយរីករាយ។ ។ល។
សូមប្រជាជនខ្មែរទាំងអស់ធ្វើដំណើរទៅស្រុក ឬ ដើរកម្សាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំខាងមុខនេះឲ្យមានសេចក្ដីសុខនឹងសុវត្ថិភាពគ្រប់ៗគ្នា។ បើកបរសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
អត្ថបទដើមដោយ: ឈិន ភិន

