របៀបធ្វើ:ខ្នប់ប្រហុកកូនត្រីជាមួយសាច់ជ្រូក(កប់កូនត្រី) ណែនាំ

C
chhinphin
១- គ្រឿងផ្សំ÷ កូនត្រីល្អិតៗ ដូចជាចង្វារភ្លៀង ត្រីកញ្រ្ជូក បណ្តូលអំពៅជាដើម ១ ខាំ - សាច់ជ្រូកចិញ្រ្ចាំ - កូនកំពិសតូចៗ កន្លះខាំ
-គ្រឿងបុក (ខ្ទឹមស គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ជាយ កន្លះស្លាបព្រាបាយ - ក្រសាំងចាស់ ១ ស្លាបព្រាបាយ - ប្រហុកចិញ្ច្រាំ ១ ចឹប - ស្លឹកម្រះព្រៅ ៤ ទៅ ៥ ត្រួយ - ស្ករស ១ ចឹប ម្សៅស៊ុបខ្នរ ឬរ៉តឌី ១ ចឹប - ផ្សិតចំបើង - ស្លឹកចេក ឬស្លឹករមៀតសម្រាប់ខ្ចប់ ៤ ទៅ៥ បន្ទះ។

វិធីធ្វើ÷ ច្របាច់យកអាចម៍ត្រីចេញពីពោះឲ្យអស់ លាងទឹកឲ្យស្អាត បើយកអាចម៍ត្រីមិនអស់វានឹងធ្វើឲ្យខ្នប់ល្វីងពិបាកញ៉ាំ កំពិសបេះព្រុយពុកមាត់ចេញឲ្យអស់លាង ឲ្យស្អាត គ្រឿងបុកឲ្យម៉ត់ ម្រះព្រៅបេះយកតែស្លឹកលាងឲ្យស្អាត ប្រហុកចិញ្ច្រាំឲ្យម៉ត់ពុះក្រសាំងឆ្កៀលយកទាំងសាច់ទាំងគ្រាប់ រោលស្លឹកចេក ឬស្លឹករមៀតជាមួយភ្លើងឲ្យ ទន់បន្តិចងាយស្រួលពេលខ្ចប់មិនរហែកស្លឹក យកចានជ្រៅធំមួយ ដាក់សាច់ជ្រូកចិញ្រ្ចាំ កូនត្រី កូនកំពិស គ្រឿងបុក ផ្សិតចំបើង ក្រសាំង ប្រហុក ស្ករស ម្សៅស៊ុបខ្នរ ស្លឹកម្រះព្រៅរួចច្របល់ចូលគ្នាឲ្យសព្វល្អ(បើចូលចិត្តហ៊ឹរអាចចិញ្ច្រាំម្ទេសដាក់លាយជាមួយ ដួសត្រីដែលច្របល់រួចនោះដាក់លើ ស្លឹកចេកឬស្លឹករមៀតរួចខ្ចប់វាបត់ឲ្យស្អាតដូចបត់នំបត់ រួចយកទៅអាំងឲ្យឆ្អិន ជះក្លិនឈ្ងុយ អាចបើកយកមកពិសាបាន។

ចំណាំ:តាមខេត្តមួយចំនួនគេទទួលទានផ្ទាប់ជាមួយបន្លែ ឬ ត្រសក់ ត្រប់ជាដើម។

ណែនាំ: CHHIN PHIN

Comments