របៀបធ្វើ: គាវសាច់ជ្រូកចំហុយ ( ណែនាំ )

C
chhinphin
១-គ្រឿងផ្សំ: សំបកគាវ ទិញនៅផ្សារ-សាច់ជ្រូកសាច់ជីឡាំង សាច់សុទ្ធ រឺសាច់បីជាន់តាមការចូលចិត្ត 0.50kg
បង្គារក្រៀម 2-3ស្លាបព្រាបាយ-ផ្សិតខ្មៅក្រៀម 5-6ផ្សិតការ៉ុតមួយម៉ឺម-ខ្ទឹមស3កំពិសចិញ្ជ្រាំអោយម៉ត-ស្លឹ-ខ្ទឹម5ដើមខ្ទឹមក្រហម2ម៉ឺម-ទឹកត្រីមួយស្លាបព្រាបាយ-ទឹកស៊ីអីវ2ស្លាបព្រាបាយ-ម្រេចតាមកាចូលចិត្ត-ស៊ុបខ្ន័រមួយស្លាបព្រាកាហ្វេ-ប្រេងខ្យងមួយស្លាបព្រាបាយ-ប្រេងល្ងមួយស្លាបព្រាបាយ-ស្កស1-2ស្លាបព្រាបាយតាមការចូលចិត្ត។

២-របៀបធ្វើ: សាច់ជ្រូកចិញ្ជ្រាំ រឺ កិន អោយម៉ត បង្គារក្រៀមត្រាំទឹកបន្តិចរួចយកមកចិញ្ច្រអោយម៉ត់ដូចគ្នា ការ៉ុត និង ផ្សិត ហាន់អោយល្អិត ស្លឹកខ្ទឹម ខ្ទឹមស ខ្ទឹមក្រហមហាន់អោយល្អិតដូចគ្នាលាយគ្រឿង និងសាច់ដែលចិញ្ជ្រាំហើយចូលគ្នា ច្របាច់អោយសព្វ ចូលគ្នា ទឹកជ្រលក់ធ្វើតាមការចូលចិត្ត ទឹកស៊ីអីវ ខ្ទឹមស ម្ទេស ស្កសបន្តិច។

៣-របៀបចំអិន: ខ្ចប់គាវរួច ដាក់ទឹកដាំក្នុងឡាំងស៊ឹ អោយពុះ លាបប្រេងខ្លះក្នុងឡាំងស៊ឹងកុំអោយពេកចំហុយគាវជាប់ឡាំងស៊ឹង ចំហុយពី5នាទី ទៅ10នាទី ជាការស្រេច។

Comments