១- គ្រឿងផ្សំ: មី(មីកញ្ចប់) ២ដុំ - សាច់ជ្រូកចិញ្រ្ចាំ កន្លះចានចង្កឹះ- បង្គា ៤-៥(បកសំបក) ប៉េងប៉ោះ ហាន់ជាចំណិតៗ
- ខ្ទឹមបារាំង ហាន់ស្តើងៗល្មម - ស្ពៃក្តោបហាន់ស្តើងៗ (ស្រុះបន្តិច) ទឹកត្រី ១ស្លាបព្រាបាយកន្លះ - ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ - ស្ករស កន្លះស្លាបព្រាបាយ - ម្ទេសឆា ១ស្លាបព្រាបាយ - ទឹកដោះគោស្រស់ ២ស្លាបព្រាបាយ
- ម្ទេស និងខ្ទឹមស ចិញ្រ្ចាំ ឬបុកចូលគ្នា ១ស្លាបព្រាបាយ។
២- វិធីធ្វើ: យកមីដាក់ស្រុះឲ្យទន់ល្មម រួចស្រង់ទុកមួយអន្លើ
រួចយកសាច់ចិញ្រ្ចាំ និងបង្គាស្រុះឲ្យឆ្អិន រួចស្រង់ទុកមួយអន្លើយកចានធំល្មមដាក់លាយទឹកត្រី ទឹកក្រូចឆ្មារ ស្ករស ម្ទេសឆា ម្ទេសខ្ទឹមសចិញ្ច្រាំ និងទឹកដោះគោស្រស់ចូលលាយចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់មីចូលច្របល់ចូលគ្នា រួចដាក់ប៉េងប៉ោះ ខ្ទឹមបារាំង និងស្ពៃក្តោបចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដួសដាក់ចានជាការស្រេច។

