១-គ្រឿងផ្សំ: សាច់គោផុយល្អ ហាន់ជាដុំជ្រុងៗ - ប័រ ១ស្លាបព្រា ឬប្រេងឆា - ខ្ទឹមសចិញ្រ្ចាំ - ទឹកស៊ុប ម្សៅឆា - គ្រឿងផ្សំរសជាតិ ប្រេងខ្យង ម្សៅស៊ុប ទឹកប៉េងប៉ោះ ស្ករស ទឹកម្រេច។
បន្លែ-ក្រសាំងទាបរៀបដាក់ចានអោយមានរបៀបរៀបរយដូចក្នុងរូប!
២- វិធីធ្វើ: ដាក់ប័រលើខ្ទះក្តៅហើយដាក់ខ្ទឹមបំពងអោយឡើងក្រហមល្អ សឹមចាក់សាច់គោ ដាក់គ្រឿងផ្សំរសជាតិចូល ។
👉 ចុងក្រោយចាក់ម្សៅឆាដែលលាយទឹកស៊ុបចូលអោយឆាយើងខាប់ចាប់ជាតិសាច់និងទឹកល្អ ដួសដាក់ពីលើចានក្រសាំងទាបហើយជាស្រេច។ ទទួលទានជាមួយទឹកម្រេច។
CHHINPHIN

