របៀបធ្វើ មាន់ស្ងោពិសេស
-----------------
#គ្រឿងផ្សំ
- មាន់ ១ក្បាល ១គីឡូ៨ខាំ
- ឬសតាំងអោ ៥០ក្រាម
- ខ្ទឹមស ៣០ក្រាម (ដំអោយបែក)
- ស្លឹកតយ ១ខាំ
- ប្រេងខ្យង ៤០ក្រាម
- ទឹកស៊ីអ៊ីវ ៥០ក្រាម
- ទឹកស៊ីអ៊ីវខាប់ ២០ក្រាម
- ទឹកត្រី ១០០មីលីលីត្រ
- ស្ករត្នោត ៣០ក្រាម
- ទឹក
#គ្រឿងផ្សំ ទឹកជ្រលក់
- ឬសតាំងអោ និងខ្ទឹមស ៧០ក្រាម
- ម្ទេស ២០ក្រាម
- ស្ករត្នោត ៥០ក្រាម
- ទឹកក្រូចឆ្មារ ៥០មីលីលីត្រ
- ទឹកត្រី ៥០មីលីលីត្រ
#របៀបធ្វើ
- យកឆ្នាំងដាក់ឬសតាំងអោ ខ្ទឹមស ស្លឹកតយ ប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវខាប់ ទឹកត្រី ស្ករត្នោត មាន់ និងទឹកចូលគ្នារួចដាក់ស្ងោអោយឆ្អឹន ប្រហែល៣០ទៅ៤០នាទី។
#របៀបធ្វើ ទឹកជ្រលក់
- លាយគ្រឿងផ្សំទាំងអស់ចូលគ្នា រួចកិនអោយម៉ត់ជាការស្រេច៕

