ស្នេហាជួនកាលសមតាមបំណង និងជួនកាលមិនសមតាមបំណងឡើយ នៅពេលមិនសមតាមបំណងវាប្រាកដជាធ្វើឲ្យអ្នកឈឺចាប់ ហើយភាពឈឺចាប់នោះដែរ បង្កឲ្យអ្នកមកបំផ្លាញខ្លួនឯង ប៉ុន្តែការបំផ្លាញខ្លួនឯងនេះគឺលុះត្រាតែអ្នកស្រលាញ់គេខ្លាំងរហូតភ្លេចស្រលាញ់ខ្លួនឯង កុំបណ្ដោយឲ្យស្នេហាមកបំផ្លាញខ្លួនឯងអី ព្រោះថាវាអាចធ្វើឲ្យយើងទទួលបន្ទុកច្រើនក្នុងពេលតែមួយ វានឹងមិនធ្វើឲ្យយើងសប្បាយឡើយ មានតែកើតទុក្ខ បើអាចកុំបណ្ដោយឲ្យខ្លួនឯងស្រលាញ់គេដល់១០០%អី ត្រូវចេះទុក៥០%ខ្លះមកស្រលាញ់ខ្លួនឯង កុំឲ្យដល់ពេលថ្ងៃមួយត្រូវចាកចេញពីគ្នាពិបាកនឹងធ្វើចិត្ត ស្នេហាខ្លះជាអាវុធពិសមួយ និងខ្លះទៀតជាកម្លាំងនៃសុភមង្គល ដូចច្នេះភាគតិចណាស់ដែលយកស្នេហាមកបំផ្លាញខ្លួនឯងឡើយ ព្រោះគិតថាវាជាអ្វីដែលធ្វើឲ្យខាតពេល ហើយវាក៏មិនអាចធ្វើឲ្យប្រសើរឡើងឡើយ ដូចច្នេះកុំព្យាយាមឲ្យខ្លួនស្នេហាមកធ្វើបាបខ្លួនអ្នកអី។
អត្ថបទដោយ:Chhin Phin
រក្សាសិទ្ធិដោយ:ឈិន ភិន

