ឆាឡុកឡាក់សាច់គោ

C
chhinphin
#ឆាឡុកឡាក់សាច់គោ
#គ្រឿងផ្សំ​

សាច់គោ​ យកសាច់ផ្អែម
ពងទា​ 
ស្ពៃក្រញ៉ាញ់​ ឬ​ សាឡាដ
ប៉េងប៉ោះ​ ដំឡូងបារាំង​ ខ្ទឹមបារាំង​ ស្លឹកខ្ទឹម​ ខ្ទឹមស​ 
ប្រេងខ្យង​ ស្ករស​ ម្សៅស៊ុប​ ម្សៅឆា​ ប្រេងឆា​ ទឹកត្រី​ 
ប៊ីចេង​បន្តិច​ ដាក់ក៏បាន​ អត់ក៏បាន​
ទឹកអំបិលម្រេចក្រូចឆ្មា​(​អំបិល​ ស្ករស​ ម្រេច​ ក្រូចឆ្មា​)

#វិធីធ្វើ

មុនដំបូងត្រូវហាន់សាច់គោជាដុំបួនជ្រុងតូចៗ​ បន្ទាប់មកយកសាច់ដែរហាន់ហើយ​ យកមកប្រឡាក់ជាមួយម្សៅស៊ុប​ ទុកមួយអន្លើរសិន​ ។​ យក​ បន្លែទាំងអស់មកហាន់តំរៀបលើចានដូនក្នុងរូប​ ឬតាមការចង់បានរបស់លោកអ្នក​ បន្ទាប់មកទៀត​ យកដំឡូងបារាំងដែរកាត់ជាដុំតូចនោះមកបំពងអោយស្រួយសិន​ ហើយពងទាក៏យកមកចៀនផង​ ដែរ​ ។​ លុះរួចរាល់ហើយត្រូវយកខ្ទឹមស​ យក​មកចិញ្រ្ចាំមម៉ត់មកបំពងអោយឡើងក្រហមឆ្ងុយ​ ទើបដាក់សាច់គោចូលដោយឆា​ចុះឡើង​បន្តិច​ហើយសឹមដាក់​ ស្ករស​ ប្រេងខ្យង​ ទឹកត្រីចូល​ រងចាំសាច់រាងឆ្អិន​ និងចូលជាតិសិន​ ប៉ុន្តែ​កុំអោយឆ្អិនយូរពេក​ សាច់គោអាចនិងស្វិត​ ត្រូវ​ភ្លក់មើលថារសជាតិល្មមឬនៅ​ ពេលល្មមហើយ​ ត្រូវយកម្សៅឆាមកលាយជាមួយទឹកប្រហែលកន្លះកូនចានដោយចាក់ទឹកល្បាយនោះចូលចុងក្រោយគេ​ បង់ស្លឹកខ្ទឹម​ចូលហើយដួសដាក់លើចានបន្លែដែររៀបទុកជាការស្រេច​ ។​ លោកអ្នកនិងទទួលបានមុខម្ហូបដ៏ឆ្ងុយឆ្ងាញ់ពិសារ​ តែកុំភ្លេចទឹកជ្រលក់អំបិលម្រេចក្រូចឆ្មាជាមួយផងណា

Comments