១- គ្រឿងផ្សំ: ត្រីខ ២កំប៉ុង,ម្ទេស ១៥-២០គ្រាប់ ឬតាមចំណូលចិត្ត,ខ្ទឹមស ២០កំពឹស,ខ្ទឹមក្រហម ២០មើម,ប្រេងឆា ២ស្លាបព្រាបាយ,ទឹកត្រីខ ២ស្លាបព្រាបាយ,អំបិល បន្តិច,ទឹកត្រី ១ស្លាបព្រាបាយកន្លះ,ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយកន្លះ។
២- វិធីធ្វើ: យកខ្ទឹមស ខ្ទឹមក្រហម និងម្ទេសយកទៅដាក់រំលីងមួយសន្ទុះ រួចយកត្បាល់ដាក់បុកវាចូលគ្នាឲ្យសព្វ ហើយដួសត្រីខដាក់ចូល(យកតែសាច់ត្រី ទុកត្រីខទឹកមួយឡែក) បុកចូលគ្នាឲ្យសព្វល្អ បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់ត្រីខដែលបុកហើយចូលឆាច្របល់វាមួយសន្ទុះ ហើយដួសទឹកត្រីខ ២ស្លាបព្រាបាយដាក់ចូលឆាច្របល់ចូលគ្នា រួចហើយដាក់អំបិល ទឹកត្រី និងទឹកក្រូចឆ្មារចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្ត បន្លែអន្លក់មានដូចជា ស្ពៃក្តោប ត្រសក់ សណ្តែកកួរ ត្រប់ ការ៉ុត…តាមចំណូលចិត្ត រៀបចំអន្លក់ដាក់ចាន ដួសបុកត្រីខដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់។ អាចដាក់បន្ថែមម្ទេស និងស្លឹកខ្ទឹមទៀតក៏បានតាមចំណូលចិត្ត។

