ជីវិតមិនមែនចេះតែសប្បាយទេនៅពេលខ្លះក៏ពិបាកចិត្តខ្លាំងដល់ថ្នាក់ហូរទឹកភ្នែកក៏មាន

C
chhinphin

ចំណុចមិនល្អរបស់មនុស្សយើង ក្នុងខណៈពេលដែលកំពុងតែទាក់ទងគ្នាគឺ ព្យាយាមបង្ខំទាមទារឱ្យដៃគូផ្លាស់ប្ដូរចំណង់ចំណូលចិត្ត ឬធាតុពិតរបស់គេដើម្បីខ្លួនឯង បើកែប្រែនូវចំណុចមិនល្អឱ្យមកជាល្អ វាមិនមែនជាបញ្ហាទេ តែបែរជាបង្ខំឱ្យគេកែប្រែនូវទម្លាប់ ឬចំណង់ចំណូលចិត្តរបស់គេដើម្បីខ្លួនឯង វាជារឿងដែលមិនគប្បីបំផុតហើយ មនុស្សយើងបើស្រឡាញ់គ្នាពិត ត្រូវចេះពេញចិត្តនិងបើកចិត្តទទួលយកគ្រប់ចំណុចរបស់ដៃគូ ជាពិសេសសម្រាប់តាមនូវចំណង់ចំណូលចិត្តរបស់គេ ព្រោះមនុស្សយើងម្នាក់ៗគឺសុទ្ធតែមានបែបផែននិងចំណូលចិត្តខុសៗគ្នា សូម្បីតែយើងខ្លួនឯងក៏មានចំណុចដែលដៃគូមិនចូលចិត្តដែរ តែគេនៅអាចទទួលយកយើងបាន ដូច្នេះយើងក៏ត្រូវតែចេះទទួលយកគេដូចគ្នាដែរ!!

ខ្ញុំគ្រាន់តែចង់មានភាពកក់ក្ដៅពីមនុស្សម្នាក់ក៏ពិបាកម្លេះ មនុស្សម្នាក់ៗមានហេតុផលរៀងៗខ្លួនអស់ពីបញ្ហាមួយចូលបញ្ហាមួយមិនចេះចប់ ខ្ញុំខំគេចតែគេចមិនផុតទាល់តែសោះហើយ រឹងមាំពេកដល់ថ្នាក់គ្មានអ្នកយល់ចិត្តសូម្បីអ្នកក្បែរខ្លួន ប៉ុន្តែសម្រាប់រឿងមនុស្សវិញក៏មានមនុស្សខ្លះសុខចិត្តធ្វើជាកង់សាគួររបស់គេដែរ ទោះដឹងថាគេមិនចាប់អារម្មណ៍នឹងខ្លួនក៏ដោយក៏គេនៅតែព្យាយាមតាមលួងលោមគេដដែល

នៅពេលដែលគេខូចចិត្តឬមិនសុខចិត្តរឿងអ្វី ឬក៏មានរឿអ្វីដែលចង់ឲ្យជួយគេតែងតែនឹកឃើញយើងដែលជាកង់សាគួររបស់គេ តែពេលដែលគេមានអ្នកកំដរថ្មីគឺគេមិនដែលនឹកឃើញយើងទេ អ្នកគួរតែយល់ពីចិត្តមនុស្សដែលស្រលាញ់អ្នកផង ខ្ញុំតែងតែរង់ចាំអ្នកបែកពីគេតែខ្ញុំមិនមែនជាជនទីបីតាមបំបែកស្នេហាអ្នកទេ ខ្ញុំនៅតែថ្ងៃដែលអ្នកអាចទទួលយកខ្ញុំ។ 

កុំព្យាយាមផ្ដុំរបស់ដែលបែកហើយ ទោះព្យាយាមតភ្ជាប់យ៉ាងណាក៏មិនអាចដូចដើមដែរ!!

អត្ថបទដោយ៖ឈិន ភិន

Comments