កុំទាន់សើចចំអកថា គេអន់

C
chhinphin
មនុស្សយើងម្នាក់ៗតែងតែមានភាពខុសគ្នាវាជារឿងធម្មតាប៉ុន្តែសូមកុំមើលងាយអ្នកដទៃថាអន់ជាងខ្លួនព្រោះរឿងអ្វីៗគ្រប់យ៉ាងរបស់គេដែលអ្នកមិនអាចដឹងឬមិនដែលឃើញពីមុនសោះឡើយ បើអ្នកគិតថាគេអន់ជាងខ្លួនតើអ្នកដែលចាប់អារម្មណ៍ខ្លួនឯងដែរឬទេថាអ្នកមានលក្ខណៈអ្វីខ្លះដែលល្អជាងគេនោះទោះបីមនុស្សយើងមានលក្ខណៈខុសគ្នាបន្តិចមែនប៉ុន្តែមានសិទ្ធិសេរីភាពស្មើៗគ្នា ហើយម្យ៉ាងទៀតបើអ្នកចំអកឲ្យគេថាអន់គឺ ដូចជាអ្នកបន្ទាបខ្លួនឯងឱ្យអន់ជាងគេទៅទៀតព្រោះជួនកាលគេល្អជាងអ្នកផងប៉ុន្តែគេមិនដែលបញ្ចេញអាកប្បកិរិយាដែលមិនល្អសមរម្យទៅលើអ្នកដទៃដូចជាអ្នកឡើយនេះមកពីគេយល់អត្ថន័យនៃតម្លៃមនុស្ស  មិនមែនមើលងាយអ្នកដទៃថាទន្ទាបអន់ហើយខ្លួនឯងកំពុងខ្ពស់ជាងអ្នកដទៃទាំងអស់នោះទេ រឿងអ្វីៗក៏ដោយកុំមើលតែសំបកខាងក្រៅហើយវាយតម្លៃឲ្យគេថាអន់ឬទន់ខ្សោយជាងអ្នក ដូច្នេះហើយអ្នកមិនគួរមើលអ្នកដទៃក្នុងផ្លូវអាក្រក់ឡើយបើឈប់បានឈប់ទៅវាគ្មានអ្វីល្អលើកកម្ពស់មុខមាត់ខ្លួនឯងនោះទេគឺមានតែធ្វើឲ្យអ្នកអាប់អោនកិត្តិយសខ្លួនឯងដោយសារតែសំដីតែមិនចេះគិតរបស់អ្នកតែប៉ុណ្ណោះ។ ចូលឲ្យតម្លៃអ្នកដទៃ ឲ្យដូចជាឲ្យតម្លៃខ្លួនអ្នកដែរទើបល្អនៅក្នុងសង្គមយើង។

អត្ថបទ:Chhin Phin
រក្សាសិទ្ធិ:Chhin Phin

Comments