រស់ជាតិជីវិតមនុស្សគឺ ចូលចិត្តការលួងលោម ចូលចិត្តការយកចិត្តទុកដាក់ចំពោះមនុស្សដែលស្រលាញ់រាប់អាន ចូលចិត្តភាពផ្អែមល្ហែម បើត្រឹមតែចូលចិត្តគឺបានហើយ តែកុំផ្តេកផ្តួល កុំជឿគរឲ្យអស់ពីពោះពេក កុំជឿជាក់អស់ពីចិត្ត ហើយអ្នកត្រូវត្រៀមចិត្តខ្លះដើម្បីការពារខ្លួនពីមហន្តរាយ ឬ វិបត្ដិអ្វីមួយដែលអាចកើតឡើងនៅថ្ងៃខាងមុខ។
ពីព្រោះពេលខ្លះទង្វើទាំងអស់នោះវាគ្រាន់តែជាល្បិចបញ្ឆោតអ្នកតែប៉ុណ្ណោះ អ៊ីចឹងហើយកុំអរបើឃើញនរណាម្នាក់យកចិត្តទុកដាក់ នឹង ជួយយកអាសារជាមួយអ្នក សូមអ្នកកុំប្រញាប់ប្រញាល់ជឿទុកចិត្តខ្លាំងពេក។
ប៉ុន្តែអ្នកត្រូវស្វែងយល់អំពីចិត្តគំនិតរបស់គេនោះឲ្យបានច្បាស់លាស់សិនមុនមុននឹងរាប់អានឬស្រលាញ់ បើមិនដូច្នោះទេវាកាន់តែគ្រោះថ្នាក់ចំពោះអ្នកដោយមិនដឹងខ្លួន ហើយកុំឲ្យការជឿជាក់ធ្វើឲ្យអ្នកក្លាយជាជនរងគ្រោះឲ្យសោះ ព្រោះចិត្តយើងចិត្តគេគ្មាននរណាអាចមើលដឹងបានឡើយថា អ្នកណាល្អអ្នកណាអាក្រក់ចំពោះយើងទេ។
អត្ថបទដោយ: chhinphin

