ជីវិតយើងមា្នក់ៗវាតែងតែមានភាពរញ៉េរញ៉ៃវាជារឿងធម្មតាទៅហើយ ដូច្នេះអ្នកត្រូវរស់នៅសម្រាប់ខ្លួនឯងទៅទើបល្អប្រសើរ កុំទុកឱ្យពាក្យមិនគប្បីរបស់អ្នកដទៃមកប៉ះពាល់ដល់អារម្មណ៍របស់អ្នកព្រោះ មនុស្សដែលនិយាយមិនល្អពីអ្នក ក៏ព្រោះតែគេតែងតែមានគំនិតអវិជ្ជមានចំពោះអ្នក អ៊ីចឹងហើយវាក៏ជាសិទ្ធរបស់គេ ទោះបីយ៉ាងណាក៏ដោយអ្នកមិនបាច់ខ្វល់ច្រើនពេកអី សំខាន់ធ្វើខ្លួនឱ្យល្អទៅគឺបានហើយ។
រឿងខ្លះវាជាអ្វីដែលអ្នកនិនិយានឹងទាញអ្នកចូលទៅក្នុងបញ្ហាឬវិបត្តិគ្រប់យ៉ាងក្នុងជីវិតយើង ពីព្រោះមនុស្សខ្លះក៏ធ្លាប់ស្ថិតក្នុងស្ថានភាពបែបនេះដែរ ដូច្នេះហើយសូមរំឭកខ្លួនឯងឱ្យបានច្រើន ឬ គិតឱ្យបានច្បាស់លាស់មុននឹងនិយាយអ្វីមួយចេញទៅ។
វាជាការពិតណាស់ក្នុងការនិយាយស្ដីគឺ វាជាទម្លាប់របស់មនុស្សគ្រប់ៗរូប ប៉ុន្តែអ្នកត្រូវចងចាំថា៖ អណ្ដាតមនុស្សយើងជាឫសនៃគ្រោះ បើអ្នកក្រលាស់និយាយអ្វីមិនសមគួរគឺ នេះហើយជាបញ្ហានាំទុក្ខមកឱ្យខ្លួនអ្នកវិញ ព្រោះភាពសុខនិងទុក្ខវាមកក្នុងការនិយាយស្ដី ឬ ពាក្យសម្ដីដែលអ្នកនិយាយចេញមក ហើយជាចុងក្រោយសូមអ្នកប្រយ័ត្នក្នុងការនិយាយស្ដី បើពាក្យណាមិនគួរនិយាយកុំនិយាយ ពាក្យណាដែលគួរនិយាយចេញចាំអ្នកនិយាយចេញ ព្រោះសេចក្ដីសុខរបស់អ្នកគឺ វាស្ថិតក្នុងការនិយាយស្ដី។
អត្ថបទដោយ: chhinphin

