រឿងយើងទាំងពីរនាក់វាក្លាយជាអតីតកាលទៅហើយភាពប្រែប្រួលបងហើយនឹកអូនវាមិនអាចចាប់ផ្ដើមសារជាថ្មីទៀតបានទេព្រោះពេលវេលាដែលដើរទៅមុខហើយគឺមិនអាចវិលថយក្រោយវិញបានឡើយ អូនព្រមទទួលយកនូវការឈឺចាប់ទាំងប៉ុន្មានដែលកន្លងមកដោយសារតែបងមិនចេះទទួលខុសត្រូវរឿងអ្វីៗក៏ដោយបងយកតែត្រូវខ្លួនឯងយល់តែចិត្តខ្លួនឯងមិនដែលយល់អារម្មណ៍អូនសូម្បីតែបន្តិចសោះឡើយថាវាសោកសៅប៉ុណ្ណាពេលដែលបងទុកអូនឲ្យនៅឯកាម្នាក់ឯង អូនឈប់ទ្រាំឈប់ចាំទៀតហើយ។

រូបតំណាង
យើងបែកគ្នាទៅគឺវាល្អសម្រាប់យើងទាំងពីរនាក់ហើយទោះបីយើងចាប់ផ្ដើមសារជាថ្មីក៏អូនគ្មានចិត្តស្រលាញ់បងដូចមុនទៀតទេអូនមិនចង់ឈឺចាប់ម្ដងហើយម្ដងទៀតគឺវាគ្មានលើកទីពីរទៀតឡើយភាពអត្មានិយមរបស់បងធ្វើឲ្យអូនស្គាល់អ្វីល្អអ្វីអាក្រក់ក្នុងរឿងស្នេហា ហើយក៏ជាមេរៀនមួយសម្រាប់ក្នុងជីវិតរបស់អូនដែរ បើបងចេះឲ្យតម្លៃមនុស្សដែលខ្លួនស្រលាញ់គឺប្រហែលបងមិនធ្វើបែបនេះទេ។

រូបតំណាង
នេះហើយជាចម្លើយរបស់អូនសម្រាប់បងមិនមែនចង់បែកៗចង់ជួបៗនោះទេ ព្រោះអ្នកណាៗក៏មានសិទ្ធិចង់ធ្វើឲ្យខ្លួនឯងមានសេចក្ដីសុខក្នុងជីវិតដែរ បងចង់មានសុភមង្គលខ្លួនឯងអូនក៏ចង់មានសុភមង្គលក្នុងជីវិតខ្លួនឯងដែរវាមិនខុសគ្នាទេ ពេលនេះបងគួរតែយល់ព្រោះស្នេហាឬក្ដីស្រលាញ់គឺវាចេញពីភាពចេះស្មោះត្រង់នឹងគ្នាហើយយល់ចិត្តនឹងអធ្យាស្រ័យឲ្យគ្នាទើបវាអាចឈានទៅដល់សុភមង្គលបានក្នុងជីវិតគូ។ បើស្រលាញ់ត្រូវហ៊ានលះបង់នឹងឱ្យតម្លៃបើស្នេហាឬគូសង្សារមានសេចក្ដីសុខនឹងឈានទៅមុខជាដរាប។
អត្ថបទដើមដោយ÷ ឈិន ភិន

