រក្សាភាពស្មោះត្រង់ជាមួយអ្នកដទៃ

C
chhinphin
ជាក់ស្ដែងភាពស្មោះគឺជារឿងល្អមួយ ប្រសិនបើមនុស្សយើងមានវានៅក្នុងខ្លួន។កាលណាបើមនុស្សយើងមានភាពស្មោះត្រង់នៅក្នុងខ្លួននោះយើងនឹងទទួលបានភាពស្មោះត្រង់ពីអ្នកដទៃវិញដូចគ្នា ដូច្នេះយើងត្រូវស្មោះត្រង់ជាមួយមនុស្សដែលនៅជុំវិញខ្លួនរបស់យើង ភាពស្មោះត្រង់មួយនេះកើតមានឡើង វាឋិតនៅលើចិត្តមនុស្សតែប៉ុណ្ណោះ បើយើងមិនចេះរក្សាវាទេថ្ងៃណាមួយយើងអាចនឹងបាត់បង់អ្វីគ្រប់យ៉ាង បើកាលណាយើងស្មោះត្រង់ជាមួយគេនោះធ្វើឲ្យគេគោរពស្រលាញ់រាប់អានយើង និងធ្វើឲ្យយើងបង្កើនមិត្តភាពកាន់តែច្រើនឡើង ភាពស្មោះត្រង់មួយនេះមានដូចជា មិនបោកប្រាស់គ្នា មិនលួចរបស់អ្នកដទៃជាដើម..ពេលខ្លះភាពស្មោះត្រង់ដែលយើងខំសាងមកបានជួយផ្ដល់អ្វីដែលល្អៗដល់ខ្លួនយើងទៀតផង ហើយការប្រើភាពស្មោះត្រង់គឺយើងអាចប្រើបានចំពោះអ្នកគ្រប់គ្នាដូចជា អ្នករួមការងារ មិត្តភក្ដិ បងប្អូន និងនៅទីកន្លែងណាមួយដែលមានមនុស្សនៅជុំវិញខ្លួនយើង មិនមែនគ្រាន់តែស្មោះត្រង់ជាមួយមនុស្សដែរយើងស្គាល់តែប៉ុណ្ណោះនោះទេ។វានឹងល្អប្រសិនបើយើងអាចរក្សាភាពស្មោះត្រង់មួយនេះបានជារៀងរហូត ព្រោះកាលណាបើយើងមិនមានភាពស្មោះត្រង់នោះ អ្នកដទៃក៏មិនអាចស្មោះត្រង់ជាមួយនិងយើងបានដូចគ្នា។

អត្ថបទដោយ÷Chhin Phin
រក្សាសិទ្ធិដោយ÷ឈិន ភិន

Comments