ស្នេហាធ្វើឲ្យខ្ញុំយំមិនចេះចប់ដោយភាពល្ងង់របស់ខ្លួនឯងមិនចេះរាងចាលជាមួយមនុស្សដែលមិនចេះស្មោះ មនុស្សយល់តែចិត្តខ្លួនឯងគឺមិនដែលឱ្យតម្លៃនារីដែលខ្លួនស្រលាញ់ឡើយក្ដីឈឺចាប់វាគ្រប់គ្រាន់ពេកហើយចំពោះរូបខ្ញុំដែលស្រលាញ់អ្នកខុស អ្នកមិនចេះស្កប់ស្កល់មានមួយហើយចង់មានមួយទៀតចិត្តរបស់អ្នកមិនដឹងធ្វើពីអ្វីទេ ស្នេហាដែលអ្នកស្រលាញ់បើមិនចេះឱ្យតម្លៃគេទេគឺវាមានតែរឿងឈឺចាប់មានវិបត្តិទឹកភ្នែកតែប៉ុណ្ណោះ ភាពឈឺចាប់របស់ខ្ញុំចំពោះអ្នកវាច្រើនលើកច្រើនសារពេកហើយព្រោះតែសេចក្ដីស្រលាញ់ដែលខ្ញុំខំលះបង់ឲ្យអ្នកបែរជាអ្នកមកបំផ្លាញវា អ្នកមិនដែលយល់មិនដែលដឹងថាស្នេហាដែលគេបោកប្រាស់វាឈឺចាប់ឬខូចចិត្តបែបណានោះទេ អ្នកដឹងតែសេចក្ដីសុខខ្លួនឯងមិនបានគិតដល់សេក្ដីសុខរបស់មនុស្សស្រីដែលខ្លួនស្រលាញ់នោះឡើយ ភាពអាត្មានិយមរបស់អ្នកធ្វើឲ្យខ្ញុំចងចាំទុកដែលមិនអាចបំភ្លេចបានការឈឺចាប់នេះទុកជាមេរៀនដាស់តឿនខ្លួនឯងកុំឱ្យធ្វើអ្វីដែលមិនបានគិតទៀត ថ្ងៃណាមួយអ្នកនឹងជួបរឿងបែបនេះធ្លាក់មកលើខ្លួនឯងវិញជាមិនខានថ្ងៃនោះហើយអ្នកនឹងបានយល់ថាស្នេហាដែលគេបោកប្រាស់យើងវាឈឺចាប់ខ្លាំងប៉ុណ្ណា ពេលនោះអ្នកនឹងចេះស្ដាយក្រោយ តែអ្នកគ្មានឱកាសទៀតទេសម្រាប់ខ្ញុំ ស្នេហាដែលមិនច្បាស់លាស់របស់អ្នកខ្ញុំមិនទ្រាំទៀតនោះទេយំប៉ុណ្ណឹងស្អែតហើយអ្វីដែលសំខាន់ខ្ញុំត្រូវតែរឹងមាំនឹងឈប់បន្ទោសខ្លួនឯងទៀតហើយ ខ្ញុំនឹងក្រោកឈរឡើងដើម្បីបន្តទៅមុខទៀតនឹងចាប់ផ្ដើមសាជាថ្មីជាមួយនឹងបុរសដែលគេស្រលាញ់ខ្ញុំដែលអាចទុកចិត្តបានហើយគេនឹងធ្វើឲ្យខ្ញុំមានសេចក្ដីសុខនិងសុភមង្គលក្នុងជីវិត តែសម្រាប់អ្នកគឺមិនដែលស្គាល់ឡើយពាក្យថា សេចក្ដីសុខនិងសុភមង្គលខ្លួនឯងបើអ្នកនៅតែធ្វើបែបហ្នឹងបន្តទៀត។
អត្ថបទដោយ:Chhin Phin
រក្សាសិទ្ធិ:Chhin Phin

