ប្រវត្តិ៖ ប្រាសាទនាគព័ន្ធ

C
chhinphin

ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយានប្រាសាទនេះត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុងដែលមានស្រះ សន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំអោយមានជាសញ្ញាលេខបូកជានិមិត្ដរូបនិងមានរូបចម្លាក់ ទាំង៤ទិសសំរាប់ជាតំណាងអោយធាតុទាំង៤ គឺធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើតធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរីស្ថិតនៅទិសខាងជើង។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺធាតុដីធាតុភ្លើងធាតុខ្យល់ធាតុទឹកហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណាមួយនៃធាតុទាំង៤កាលបើគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង៤គេតំរូវឲ្យអ្នកជំងឺទៅធ្វើការរក្សារោគទៅតាមធាតុនៃទិសទាំង៤បើឃើញមានចម្លាក់សេះថ្មអោបព័ទ្ធដោយមនុស្សជាច្រើនមានរឿងតំនាលថាមានហ្វូងមនុស្សប្រុសមួយក្រុមបានជិះសំពៅឆ្លងហើយបានជួបនឹងយក្ខិនីកំណាចមួយវាបានបង្កព្យុះភ្លៀងធ្វើឲ្យសំពៅលិចលង់នាយសំពៅឈ្មោះសេមហៈក៏បានបន់ស្រន់អស់ទេព្តាឲ្យជួយដោយបារមីព្រះពោធិសត្វលោកេស្វរៈព្រះអង្គបានប្រមើលឃើញមនុស្សកំពុងជួបភ័យអន្តរាយហើយទ្រង់ក៏បានប្រើឲ្យអាមាត្យមួយអង្គក្លែងជាសេះបាលហៈទៅជួយដល់អ្នកលិចលង់សំពៅនោះក៏មកដល់ត្រើយដោយសុវត្ថភាព។



កម្រងអត្ថបទ៖ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រខ្មែរ!!

កែសម្រួលដោយ៖ ( ឈិន ភិន )

Comments