១- គ្រឿងផ្សំ÷ អំបិល កន្លះស្លាបព្រាបាយ - ពងទា ១៥គ្រាប់
ទឹកត្រី ៣ស្លាបព្រាបាយ- ស្ករត្នោតរំលាយ ២ស្លាបព្រាបាយ
ម្ទេសចិញ្ច្រាំ ៣ស្លាបព្រាបាយ - ក្រូចឆ្មារ ២ទៅ៣ផ្លែ - សាច់ជ្រូកចិញ្ច្រាំ ៣ស្លាបព្រាបាយ - ខ្ទឹមក្រហមចិញ្ច្រាំ ៣ស្លាបព្រាបាយ។
២- វិធីធ្វើ÷ ជាដំបូងត្រូវដាំទឹកឲ្យពុះ ដាក់អំបិលចូលដើម្បីជួយឲ្យសម្បកពងទាមិនប្រេះបែកពេលស្ងោរ និងអាចបកបានស្រួល រួចហើយសឹមដាក់ពងទាចូល ស្ងោរប្រមាណ ៥ទៅ៦នាទី នឹងបានឆ្អិនបែបជ័រព្នៅគួរឲ្យចង់ទទួលទាន ស្ងោរឆ្អិនរួច ស្រង់ពងទាត្រាំទឹកត្រជាក់ រួចហើយយកចានញាំ ដាក់ទឹកត្រី ស្ករត្នោត ម្ទេសចិញ្ច្រាំ ទឹកស៊ុបសាច់ជ្រូក ក្រូចឆ្មារ សាច់ជ្រូកចិញ្ច្រាំស្ងោរឆ្អិន ខ្ទឹមក្រហមចិញ្ច្រាំ និងជីរវ៉ាន់ស៊ុយ កូរឲ្យចូលជាតិគ្នា រួចហើយរៀបចំបកពងទា ពុះជាពីរៗរៀបដាក់ចាន រួចចាក់គ្រឿងដែលផ្សំហើយពីលើ ជាការស្រេច។
ណែនាំ: CHHIN PHIN

