របៀបធ្វើផាត់ថៃ
#គ្រឿងផ្សំ
-សាច់មាន់ ឬ គ្រឿងសមុទ្រ = 100ក្រាម
--ហ៊ាបី (លាងអោយស្អាត មិនបាច់ត្រាំទឹកទេ)=10ក្រាម
-មីសួរ (តាំងហ៊ុន) ឬ គុយទាវ= 50ក្រាម
--សណ្តែកដីលីង (បំបែក)=20ក្រាម
-ខ្ទឹមក្រហម=10ក្រាម
--ពងទា/ពងមាន់វាយបំបែក
-ស្លឹកគុយឆាយ=25ក្រាម
--សណ្តែកបណ្តុះ =50ក្រាម
-ទឹកម្ទេសបន្តិច
--ស្លឹកខ្ទឹមបន្តិច
-ទឹកប៉េងប៉ោះ
--ខ្ទឹមស ចិញ្រ្ជាំ
-ស្ករស 1ស្លាបកាហ្វេ, ទឹកត្រី1ស្លាបព្រាកាហ្វេ, ម្រេចបន្តិច, ស៊ុបខ្នរ 1/2ស្លាបព្រាកាហ្វេ, ប៊ីចេងបន្តិច(បើអ្នកមិនចូលចិត្តមិនប្រើក៏បាន)
#របៀបធ្វើ Sauce:
- យកឆ្នាំងតូចល្មមដាក់ទឹក35ក្រាម ស្ករស20ក្រាម ខ្ទឹមស,ខ្ទឹមក្រហម(ចិញ្រ្ជាំរួចបុក) ម្សៅឆាបន្តិច ទឹកត្រី ទឹកខ្មេះចូល លាយគ្នាអោយសព្វ កូរមួយពុះជាការស្រេច។
#របៀបធ្វើ:
យកខ្ទះដាក់ប្រេងឆាចូល បន្ទាប់មកដាក់ខ្ទឹមសចូលកូរអោយឆ្ងុយ ហើយដាក់សាច់ ហ៊ាបី ហើយដាក់គ្រឿងទេសចូលឆាពីរ-បីត្រលប់ ដាក់ពងមាន់ចូល ឆាបន្តអោយឆ្អិនបន្តិចដាក់សណ្តែកដីចូល រួចដាក់មីសួរឆាបន្ត រួចដាក់ខ្ទឹមក្រហម ស្លឹកគុយឆាយ សណ្តែកបណ្តុះ ហើយឆាបន្តិចដាក់ស្លឹកខ្ទឹមជាការស្រេច។

