របៀបធ្វើ: បុកសណ្តែកគួ { ណែនាំ }

C
chhinphin
១- គ្រឿងផ្សំ÷ កំពឹស សណ្តែកគួ - ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ម្ទេស និងស្លឹកជីនាងវង - អំបិល ស្ករស ម្សៅស៊ុប​ សណ្តែកដីលីង។

២- របៀបធ្វើ÷ ដាក់ខ្ញី ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុកចូលគ្នាអោយម៉ត់ ហើយដាក់សណ្តែកគួចូល បុកបន្តទៀតឱ្យរៀងម៉ត់បន្តិច
- បន្ទាប់មកដាក់ កំពិស អំបិល ម្សៅស៊ុប និង ស្ករស បុកឱ្យម៉ត់សព្វចូលជាតិ រួចភ្លក់មើលឱ្យល្មមតាមការនិយមចូលចិត្ត ហើយដាក់ស្លឹកជីនាងវងនិងសណ្តែកដីបុកកុំម៉ត់ពេករួចជាការស្រេច ។

 ( ប្រសិនបើមិនសូវចំណូលកំពឹសឆៅអាចយកកំពឹសស្រុះជាមួយទឹកក្ដៅបន្តិចក៏បានដែរប៉ុន្តែកុំឱ្យឆ្អិនពេក)

Comments