១-គ្រឿងផ្សំ÷ សាច់ក្តាម (ស្ងោក្តាមបកយកសាច់ក្តាម) ទឹកស៊ុបមាន់ ៤លីត (ស្ងោមាន់ រឺ ឆ្អឹងមាន់យក ទឹកស៊ុប) ខ្ញី ១ ដុំ (ខ្ញី ចិតស្អាត ពុះជា២ ) ផ្សិត ម្ជុល ២ ដុំ (លាងស្អាតកាត់រឺសចោល) ផ្សិតខ្មៅ ៥ គ្រាប់ (ផ្សិតខ្មៅចិនក្រៀម) ត្រាំទឹក ក្តៅអោយទន់ ហាន់ជាសសៃតូចៗ ) ពោះត្រី ក្រៀម (ពោះត្រីត្រាំទឹកត្រជាក់អោយរីកទន់ រួច កាត់ជាដុំតូចៗ ) ប្រេងខ្យង ២ ស្លាបព្រាបាយ- ស្ករស ២ ស្លាបព្រាបាយ- ទឹកត្រី ២ ស្លាបព្រាបាយ- ម្សៅស៊ុប ២.ស្លាបព្រាបាយ- ម្រេច ២ ស្លាបព្រាកាហ្វេ- ម្សៅឆា ៤ ស្លាបព្រាបាយ (កូរទឹកត្រជាក់អោយ រលាយ) ស្លឹកខ្ទឹម ជីវាន់ស៊ុយ។
២- វិធីធ្វើ÷ ដាក់ឆ្នាំង ចាក់ទឹកស៊ុបមាន់ដាំអោយពុះ ដាក់ខ្ញី ផ្សិតខ្មៅចិនហាន់ហើយដាក់ចូល ទុកអោយផុយផ្សិតបន្តិចបន្ទាប់មក ដាក់ពោះត្រី សាច់ក្តាម ប្រេងខ្យង ម្សៅស៊ុប ស្ករស ទឹកត្រី ម្រេចមត់ចូល ដាក់ផ្សិតម្ជុលចូល ភ្លក់មើលរស់ជាតិគ្រឿងផ្សំល្មម ចូលចិត្តហើយ ដាក់ម្សៅឆាចូល ចាក់ចូលម្តងបន្តិចៗ កូរបន្តើរៗ កុំអោយម្សៅឆាកកដុំ ធ្វើ អោយស៊ុបរាងខាប់ៗ បន្តិច ស៊ុបពុះ ល្អហើយ លើកចេញ, (ម្សៅឆា ត្រូវលាយទឹកត្រជាក់កូរអោយរាវ មុន សិនចាំដាក់ចូលស៊ុប) ចុងក្រោយ ដាក់ស្លឹកខ្ទឹម និងស្លឹកជីវាន់ស៊ុយចូលជាកាស្រេច ( ស្លឹកខ្ទឹម និងជីវាន់ស៊ុយ អ្នកអាចចាំដាក់ចូល ពេលញុំក៍បាន អោយស្រស់ស្អាត ហើយស៊ុបនេះអាច បន្ថែម ម្រេច និងទឹកសុីអុីវជូ បន្ថែមស្រាបន្តិច ជួយលើក រស់ជាតិ។
ណែនាំ: CHHIN PHIN

