កុំដេកកើតទុក្ខព្រោះគេក្បត់ចិត្ត

C
chhinphin

ជីវិតមនុស្សយើងក្នុងរឿងឈុតឆាកស្នេហាវាមិនដែលបានល្អគ្រប់ទាំងអស់ទេ ស្នេហាធ្វើឱ្យអ្នកញញឹមសើចសប្បាយហើយក៏ធ្វើឲ្យអ្នកយំកើតទុក្ខបានដែរបើអ្នកមិនយល់ពីតម្លៃស្នេហា អ្នកត្រូវតែរឹងមាំកុំបណ្ដោយខ្លួនដោយសារតែស្នេហាធ្វើរឿងល្ងង់ខ្លៅមនុស្សយើងម្នាក់ៗជួបវិបត្តិស្នេហាដូចតែគ្នាហើយបញ្ហានីមួយៗសុទ្ធតែមានផ្លូវចេញឬដំណោះស្រាយបើអ្នកយល់ពីតម្លៃជីវិតខ្លួនឯង។

រូបតំណាង

កុំដេកកើតទុក្ខដោយសារតែមនុស្សម្នាក់ដែលគេមិនស្មោះត្រង់ជាមួយនឹងយើង អ្នកមិនត្រូវបញ្ចប់ជីវិតខ្លួនឯងដោយសារគេម្នាក់នោះទេបើគេស្រលាញ់នឹងឲ្យតម្លៃយើងគេមិនបោះបង់ឬទុកឲ្យយើងឯកាម្នាក់ឯងឡើយ បើគេមិនបានខ្វល់ឬអាណិតស្រលាញ់អ្នកហើយយើងទ្រាំឈឺចាប់ដោយសារគេធ្វើអ្វីព្រោះអនាគតនឹងផ្លូវជីវិតយើងនៅវែងឆ្ងាយបន្តទៅមុខទៀត ឈប់ឈឺចាប់ហើយកុំបណ្ដោយខ្លួនឯងឱ្យធ្លាក់ជ្រៅជាងនេះ។

រូបតំណាង

អ្នកត្រូវក្រោកឈរឡើងហើយធ្វើចិត្តឲ្យរឹងមាំដើម្បីទទួលយករឿងល្អៗក្នុងជីវិតនឹងចាប់ផ្ដើមសាកបើកចិត្តឬឱ្យឱកាសអ្នកដែលស្រលាញ់ឬច្បាស់លាស់ជាមួយនឹងយើងវិញព្រោះមនុស្សដែលគេចេះស្មោះត្រង់វាមានច្រើនមកពីយើងមិនដែលផ្ដល់ឱកាសឲ្យគេតែប៉ុណ្ណោះ។ សាងជីវិតខ្លួនឯងឱ្យល្អប្រសើរកុំទ្រាំឈឺចាប់ដោយសារមនុស្សម្នាក់ដែលគេមិនច្បាស់លាស់ព្រោះជីវិតយើងម្នាក់ៗសុទ្ធតែមានតម្លៃដូចគ្នា។

អត្ថបទដើមដោយ ឈិន ភិន

Comments