១- គ្រឿងផ្សំ: ត្រីឆ្លាំង ឬត្រីអណ្តែង កន្លះគីឡូ - គ្រឿងក្រហម ១ស្លាបព្រាបាយ - ខ្ជាយ ហាន់ជាសរសៃ ២ស្លាបព្រាបាយ - ស្លឹកក្រូចសើច ម្ទេសហាន់ ម្រេចខ្ចី និងស្លឹកជីរម្រះពៅ (ដាក់តាមចំណូលចិត្ត) ទឹកត្រី ស្ករ មួយមុខ ១ស្លាបព្រាបាយ - ទឹកធម្មតា ៤ស្លាបព្រាបាយ។
២ - វិធីធ្វើ: យកត្រីធ្វើឲ្យស្អាត រួចលាងទឹកហើយកាត់ជាកង់ៗ រួចយកទៅដាក់បំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយឡែកដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់គ្រឿងបុកចូលឆា ៣-៤ត្រលប់ ហើយដាក់ទឹកត្រី ស្ករ និងទឹកចូល ឆាចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់ត្រីបំពងចូល ឆាច្របល់ចូលគ្នាឲ្យសព្វគ្រឿងល្អ រួចដាក់ខ្ជាយហាន់ ម្ទេសហាន់ ម្រេចខ្ចី បេះស្លឹកក្រូចសើចដាក់ចូល និងដាក់ជីរម្រះព្រៅចូល ឆាច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច។

