ជីវិតខ្ញុំពេលខ្លះគ្រាន់តែចង់ឲ្យខ្លួនឯងសប្បាយជាងនេះបន្តិចក៏ពិបាកដែរព្រោះ អ្វីគ្រប់យ៉ាងវាមិនដូចជាការគិតនោះទេ ថ្ងៃក៏គិត យប់ក៏ពិបាកចិត្ត ជីវិតមួយនេះពោរពេញទៅដោយរឿងរញ៉េរញ៉ៃនឹង ភាពស្មុគស្មាញជាច្រើនដែលធ្វើឲ្យខ្ញុំស៊ូទ្រាំ តែមិនដឹងថាខ្លួនឯងស៊ូបានយូរប៉ុណ្ណានោះទេព្រោះ ភាពអត់ធ្មត់របស់ខ្ញុំក៏មានដែនកំណត់ដែរ។
អ៊ីចឹងហើយកុំទ្រាំពេក រឿងខ្លះដែលមិនអាចទៅរួច គួរតែដោះលែងបាន ក៏ ដោះលែងខ្លះទៅព្រោះ អ្នកកាន់តែទ្រាំ អ្នកកាន់តែឈឺទៅវិញទេ ហើយទោះអ្នកទ្រាំមួយរយដងទៀត តែចុងក្រោយអ្នកឈឺក៏នៅតែជាអ្នកដដែលដែរ។
ដូច្នេះហើយអ្នកគួរតែព្រមងាកមកមើលថែ នឹង យកចិត្តទុកដាក់ព្រួយបារម្មណ៍ពីខ្លួនឯងខ្លះក៏ល្អព្រោះ អ្វីៗគ្រប់យ៉ាងវាលែងមានភាពស្រស់បំព្រងដូចមុនទៀតហើយ ចំពោះអ្វីនៅពេលនេះដែលអ្នកអាចធ្វើបានគឺ ឈប់ធ្វើឲ្យខ្លួនឯងឈឺចាប់ នឹង ឈប់អន់ចិត្ត ឈប់ខឹង ពីព្រោះអ្នកត្រូវស្វែងរកអនាគតខ្លួនឯងទៅមុខបន្ត កុំនៅចាំពេលវេលាដែលគ្មានឱកាស។
អត្ថបទដោយ: chhinphin

