កុំខ្វល់ នៃអ្វីដែលអ្នកដទៃគិតចំពោះយើង

C
chhinphin
ជីវិតយើងមា្នក់ៗវាតែងតែមាន​ភាព​រញ៉េរញ៉ៃវាជារឿងធម្មតាទៅហើយ ដូច្នេះ​អ្នកត្រូវ​រស់នៅ​សម្រាប់​ខ្លួន​ឯងទៅទើបល្អប្រសើរ កុំ​ទុក​ឱ្យ​ពាក្យ​មិន​គប្បី​របស់​អ្នក​ដទៃ​មក​ប៉ះ​ពាល់​ដល់អារម្មណ៍របស់អ្នកព្រោះ មនុស្សដែលនិយាយមិនល្អពីអ្នក ក៏ព្រោះតែគេតែងតែមានគំនិតអវិជ្ជមានចំពោះអ្នក អ៊ីចឹងហើយវាក៏ជាសិទ្ធរបស់គេ ទោះបីយ៉ាងណាក៏ដោយអ្នកមិនបាច់ខ្វល់ច្រើនពេកអី សំខាន់ធ្វើខ្លួនឱ្យល្អទៅគឺបានហើយ។

រឿងខ្លះ​វា​ជា​អ្វី​ដែល​អ្នក​និនិយានឹង​ទាញ​អ្នក​ចូល​ទៅ​ក្នុង​បញ្ហា​ឬវិបត្តិគ្រប់​យ៉ាង​ក្នុង​ជីវិត​យើង ពីព្រោះមនុស្សខ្លះក៏ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះដែរ ដូច្នេះ​ហើយសូម​រំឭក​ខ្លួន​ឯង​ឱ្យបានច្រើន ឬ គិត​ឱ្យ​បាន​ច្បាស់​លាស់មុន​នឹង​និយាយអ្វីមួយចេញទៅ។

វាជាការពិតណាស់ក្នុងការនិយាយ​ស្ដីគឺ វាជាទម្លាប់របស់មនុស្សគ្រប់ៗរូប ប៉ុន្តែអ្នកត្រូវចងចាំថា៖ អណ្ដាតមនុស្សយើងជាឫសនៃគ្រោះ បើអ្នកក្រលាស់និយាយអ្វីមិនសមគួរគឺ នេះហើយជាបញ្ហានាំទុក្ខមកឱ្យខ្លួនអ្នកវិញ ព្រោះភាពសុខនិងទុក្ខវាមកក្នុងការនិយាយស្ដី ឬ ពាក្យ​សម្ដីដែលអ្នកនិយាយចេញមក ហើយជាចុងក្រោយសូមអ្នកប្រយ័ត្នក្នុងការនិយាយស្ដី បើពាក្យណាមិនគួរនិយាយកុំនិយាយ ពាក្យណាដែលគួរនិយាយចេញចាំអ្នកនិយាយចេញ ព្រោះសេចក្ដីសុខរបស់អ្នកគឺ វាស្ថិតក្នុងការនិយាយស្ដី។

អត្ថបទដោយ: chhinphin

Comments