១- គ្រឿងផ្សំ÷ គ្រឿងសមុទ្រមានដូចជា ( បង្គារ មឹក ក្តាម) មីអុីតាលី - ពោតផ្អែម - ការ៉ុត - ម្ទេសក្រៀម ប័រ - ប្រេងអូលីវក៏បានប្រេងឆាក៏បាន - ស្ករត្នោត - ទឹកដោះគោឆៅ២កំប៉ុង - ទឹកប៉េងប៉ោះ - ប្រេងខ្យង - ខ្ទឹមសខ្ទឹមក្រហម - អំបិល - ប៊ីចេង ។
២- របៀបធ្វើ÷ ស្រុះមីជាមួយទឹកក្តៅទុកមួយឡែក ហាន់មឹកជាដុំល្មមៗ កាត់ព្រុយបង្គារនិងធ្វើក្តាម អោយស្អាត ចិតពោតនិងការ៉ុតជាកង់ល្មមៗ លាងទឹកអោយស្អាត រួចរៀបដាក់ចូលឆ្នាំង ចាក់ទឹកដោះគោឆៅចំហុយ១០នាទីទុកមួយឡែកសិន បន្ទាប់មកដាក់ប័រនិងប្រេង ឆាខ្ទឹមសខ្ទឹមក្រហម ម្ទេសក្រៀម អោយឈ្ងុយល្អ ចាក់ស្ករត្នោតឆាអោយរលាយចូលគ្នា រួចចាក់ទឹកដោះគោឆៅ ទឹកប៉េងបោះ ប្រេងខ្យង អំបិល ប៊ីចេង កូរអោយពុះល្អ ភ្លក់មើលរសជាតិតាមការចូលចិត្ត រួចយកគ្រឿងសមុទ្រនិងបន្លែដែរបានចំហុយ និងមីដែរបានស្រុះរួចនោះមកឆាច្របល់ចូលគ្នាអោយចូលជាតិការស្រេច។
ណែនាំ: CHHIN PHIN




