១- គ្រឿងផ្សំ÷ ស្ករត្នោត ១ ឬ ២ ស្លាបព្រា - ទឹកត្រី ២ ស្លាបព្រា - ម្ទេសតាមចំណង់ចំណូលចិត្ត - ទឹកក្រូចឆ្មារ ៣ ស្លាបព្រា - ស្វាយខ្ចីសាប់ជាសសៃ - ខ្ទឹមក្រហមហាន់ឲ្យស្តើងទៅៗ - គ្រាប់ស្វាយចន្ទីឬសណ្ដែកដីលីង - ជីគីនឆាយហាន់ជាចំណិតៗ។
២- របៀបធ្វើ÷ ដាក់ស្ករត្នោតនិងទឹកត្រីចូលក្នុងឆ្នាំង ប្រើភ្លើងឱ្យខ្សោយបន្តិចកូរទាល់តែរលាយហើយធ្វើការបិទភ្លើងទុកចោលឲ្យត្រជាក់ កូរក្រូចឆ្មារឲ្យសព្វរួចដួសដាក់ចាន បន្ថែមដោយម្ទេសស្វាយនិងទឹមក្រហម សណ្ដែកដីនិងជីចុងក្រោយជាការស្រេច។
ណែនាំដោយ: Chhin Phin

