ជាសង្សារនឹងគ្នាចុះហេតុអ្វីបានជាអ្នកថាគ្មានសិទ្ធិក្នុងការមើលថែ! អ្នកធ្លាប់យល់ពីតម្លៃស្នេហាដែរឬអត់ថាធ្វើបែបណាទើបមានភាពស្និទ្ធស្នាលជាមួយនឹងគ្នារហូតមិនមែនមានរឿងអ្វីបន្តិចបន្តួចអ្នកថាគ្មានសិទ្ធិនោះទេព្រោះតែអារម្មណ៍ខ្លួនឯងមិនចេះគិតឬគិតមិនដល់ហើយចេះតែនិយាយបែបនេះ អ្នកគួរតែពិចារណាឲ្យច្បាស់ឡើងវិញមុននឹងអ្វីៗហួសពេលអស់ដោយសារភាពមិនច្បាស់លាស់របស់អ្នក។

រូបតំណាង
អ្នកត្រូវដឹងថា ក្នុងការស្រលាញ់នរណាម្នាក់បើអ្នកបញ្ចេញអគតិមកខុសរឿងពេលនោះអ្នកនឹងស្ដាយក្រោយព្រោះការប្រច័ណ្ឌហួងហែងក៏គួរតែមើលតាមកាលៈទេសៈដែរមិនមែនគ្រប់រឿងចេះតែច្រណែនអាងខ្លួនជាសង្សារនោះទេបើអ្នកធ្វើបែបនេះដូចជាអ្នកបំបិទសិទ្ធិគេអញ្ចឹង ហើយនឹងធ្វើឱ្យគេអស់ភាពជឿជាក់ទៅលើរូបអ្នកតែម្ដងក្ដីស្រលាញ់បើអ្នកមិនចេះឲ្យឱកាសឬផ្ដល់សិទ្ធិសេរីភាពរវាងគ្នានឹងគ្នានោះទេគឺវាពិតប្រាកដណាស់អ្នកនឹងបាត់បង់ភាពជឿជាក់គ្នាទៅវិញទៅមកហើយអ្នកនឹងពិបាក។

រូបតំណាង
អ្នកណាៗក៏គេមានសង្សារឬស្នេហាដូចតែគ្នាហើយក៏គ្មាននរណាមកហាមឃាត់យើងថាមិនឲ្យមើលថែដែរ ប៉ុន្តែវាមានលក្ខណៈច្រើនក្នុងការមើលថែមិនមែនមកបំបិទសិទ្ធិឬតាំងខ្លួនជាម្ចាស់ជីវិតគេនោះទេក្នុងការមើលថែត្រូវចេះឲ្យតម្លៃឬក្ដីស្រលាញ់និងភាពជឿជាក់ចេញពីចិត្តទោះបីមានរឿងអ្វីក៏ដោយក៏ត្រូវចេះអត់ឱនឲ្យគ្នាដែរទើបជីវិតគូររបស់អ្នកមានសេចក្ដីសុខនិងសុភមង្គល។ កុំតាំងខ្លួនជាម្ចាស់ជីវិតរបស់គេទោះបីនៅក្នុងឋានៈអ្វីក៏ដោយ អ្នកមានសិទ្ធិគេក៏មានសិទ្ធិគឺស្មើគ្នាបើមិនដូច្នោះទេអ្នកនឹងស្ដាយនៅពេលក្រោយជាមិនខាន។
អត្ថបទដើមដោយ ឈិន ភិន

