- ត្រីកាម៉ុងចៀន
- សាឡាត់ ស្ពៃក្តោប ត្រសក់ ជី ឬបន្លែផ្សេងៗតាមចំណូលចិត្ត
- នំបញ្ចុក
#គ្រឿងផ្សំទឹកត្រីបុក:
- ម្ទេស
- ស្ករស
- ទឹកត្រី
- ប៊ីចេង
- គល់ជីវ៉ាន់ស៊ុយ
- ខ្ទឹមស
- សណ្ដែកដី
- ក្រូចឆ្មារ
#វិធីធ្វើ:
១- យកត្រីកាម៉ុងយកទៅចៀនឲ្យឆ្អិនល្មម។
២- លាងបន្លែអន្លក់ខ្ចីទាំងអស់ទុកមួយអន្លើឱ្យស្រស់ទឹក។
៣- យកគ្រឿងផ្សំទឹកត្រីបុក បុកបញ្ចូលគ្នាលាយគ្រឿងផ្សំឲ្យល្មមតាមចំណូលចិត្ត រួចហើយដួសដាក់ចាន ។
ពេលបរិភោគយកបន្លែ សាច់ត្រីនិងនំបញ្ចុកជ្រលក់ទឹកត្រីបុកឆ្ងាញ់អស់ទាស់😋👍។

