របៀបធ្វើ: ស្ងោស៊ុបកន្ទុយគោ ( ណែនាំ )

C
chhinphin
១- គ្រឿងផ្សំ: កន្ទុយគោ - សាច់គោជាប់ឆ្អឹង - ឆៃថាវ​ - ការ៉ុត​- ល្ហុង ១ ផ្លែតូច - ខ្ទឹមបារាំង​ ៥ ផ្លែ - ស្ពៃក្តោប​ ឬ ស្ពៃក្រញាញ់ ចំនួន៥០០ក្រាម  - គល់ស្លឹកគ្រៃ - រំដេង ស្លឹកក្រូចសើច - ខ្ទឹមស ខ្ទឹមក្រហម- ស្ករស អំបិល ទឹកត្រី និងម្សៅស៊ុបខ្នរ។

២- វិវិធីធ្វើ ដំបូង​អ្នក​ត្រូវ​ចិត​ការ៉ុត និង​ឆៃថាវ​ ល្ហុងជាដុំ​ៗបន្ទាប់​មក​អ្នក​អាច​ចិត​ខ្ទឹមបារាំង​ជា​បន្ទះៗ ប៉េងប៉ោះ​ក៏​ចិត​ជា​បន្ទះ​ដូដូចគ្នា ចំណែក​ស្ពៃក្តោប​ ឬ ស្ពៃក្រញាញ់ អ្នក​អាច​ចិត​ជា​ដុំៗ​បាន​ រួចបន្ទាប់មក​ទៀត​អ្នក​ដាំទឹក​ពុះ រួច​ដាក់​កន្ទុយគោ សាច់គោជាប់ឆ្អឹង ល្ហុង ឆៃ​ថាវ ការ៉ុត បង់គ្រឿងផ្សំទាំងអស់ ចូលក្នុង​ឆ្នាំងរួចរំងាស់ ឲ្យឆ្អិនផុយសាច់ល្អ។

ចុងក្រោយមក អ្នក​អាច​ដាក់​ខ្ទឹម​បារាំង និង​ស្ពៃក្រោប​ចូល ដោយ​បន្ត​រំងាស់​បន្តិច ដោយ​បើកភ្លើង​ឲ្យ​ពុះ ជា​ការ​ស្រេច​។
CHHINPHIN 

Comments