របៀបធ្វើ: ពងក្រូចបំពង { ណែនាំ }

C
chhinphin
១- គ្រឿងផ្សំ: ពងក្រូច - សាច់ជ្រូកចិញ្ច្រាំ ៣ខាំ - សាច់ចិញ្ច្រាំវៀតណាម ១ខាំ - អំបុក ១ខាំ - ម្សៅផ្សំរសជាតិ ១ស្លាបព្រាកាហ្វេ - ស្ករ កន្លះស្លាបព្រាកាហ្វេ - ខ្ទឹមក្រហម ១០ក្រាម (ហាន់ល្អិតៗ) ប្រេងឆា។

២- របៀបធ្វើ: ពងក្រូចស្ងោអោយឆ្អឹន បកសម្បកអោយស្អាត យកសាច់ជ្រូកចិញ្ច្រាំ លាយជាមួយសាច់ចិញ្ច្រាំវៀតណាម អំបុក ម្សៅផ្សំរសជាតិ ស្ករ និងខ្ទឹមក្រហមអោយសព្វល្អ ចាប់យកសាច់មួយដុំ រួចលុនអោយមូល សឹមដាក់ពងក្រូច១គ្រាប់ចូល លុនអោយជិតពងក្រូច រួចយកទៅបំពងក្នុងប្រេងឆាកំពុងក្តៅអោយឆ្អឹន និងប្រែពណ៌ក្រហមល្អ សឹមស្រង់ចេញ។

CHHINPHIN

Comments