ដោះស្រាយភាពតានតឹង

C
chhinphin
លើលោកនេះគ្មាននរណាម្នាក់អាចប្រាប់យើងបានឡើយថាថ្ងៃអនាគតយើងត្រូវចួបអ្វីខ្លះ ហើយនឹងក្លាយទៅជាយ៉ាងណានោះ ហេតុដូចនេះហើយដែលបណ្ដាលឲ្យយើងមានភាពតានតឹងនិងគិតច្រើន ដូច្នេះហើយទើបពេលបច្ចុប្បន្ននេះយើងផ្តោតលើរឿងណាដែលល្អៗ ភាពតានតឹងអាចកើតឡើងបានគ្រប់ពេលវេលា ភាគច្រើនគឺនៅពេលដែលយើងកំពុងព្រួយបារម្ភទៅនឹងអ្វីមួយឬគិតទៅលើរឿងណាមួយពុំចេញ ដែលបង្កើតឲ្យយើងមានអារម្មណ៍ថាស្មុគស្មាញ។ភាពតានតឹងគឺអាចផ្តល់ផលប៉ះពាល់ដល់ផ្លូវចិត្តបាន ប្រសិនបើយើងមិនចេះគ្រប់គ្រងវានោះ ដូច្នេះយើងត្រូវតែដោះស្រាយវាឲ្យឆាប់បំផុត កុំបង្កឲ្យខ្លួនយើងមានភាពតានតឹងយូរពេក ជាក់ស្ដែងបើយើងកំពុងព្រួយបារម្ភចំពោះកិច្ចការណាមួយដែលយើងកំពុងធ្វើ ដូច្នេះយើងត្រូវផ្ដោតទៅលើរឿងនោះតែមួយបានហើយ កុំព្យាយាមគិតទៅលើរឿងផ្សេងទៀត ប្រសិនបើវាធ្វើឲ្យយើងហត់នោះ យើងក៏គួរតែសម្រាកសិនចុះ ដើម្បីធ្វើឲ្យខួរក្បាលរបស់យើងមានភាពល្អប្រសើរឡើងវិញ ព្រោះកាលណាដែលយើងព្យាយាមខ្លាំងក្នុងពេលកំពុងតានតឹងឬអារម្មណ៍មិនស្រួលនោះ វានឹងអាចប៉ះពាល់ដល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន។
អត្ថបទដោយ:Chhin Phin
រក្សាសិទ្ធិដោយ:ឈិន ភិន

Comments