របៀបធ្វើ: ស៊ុបអន្ទង់​ { ណែនាំ }

C
chhinphin
១- គ្រឿងផ្សំ÷ អន្ទង់ ៣ ខាំច្បូតយករំអិលចេញជាមួយចំបើង ឬអង្កាមឬស្លឹកននោងលាយផេះរួចលាងទឹកវាឲ្យស្អាតកាត់កង់ៗប្រវែង ២ ថ្នាំង ដៃ។

ត្រយ៉ូងចេក ១ បកស្រទាប់ចាស់ៗចេញឲ្យ អស់រួចពុះវាជា ២ សឹមកាត់វាកង់ៗដូចស្ងោរ - គល់ស្លឹកគ្រៃ2គល់កាត់វាបញ្ឆិៗស្តើង ៗ ប្រវែង2ថ្នាំងដៃ - រំដេងចិតស្តើងៗ ៤ បន្ទះ - ស្លឹកក្រូចសើច ៣ សន្លឹក - ខ្ញីចិតបន្ទះស្តើងៗ ៣ បន្ទះ -  ហៃប៊ី យីហ៊ឺ កន្លះខាំទឹកដោះគោឆៅរូបខ្លាឃ្មុំ ១ កំប៉ុងដែកខ្លី - ទឹកកកដុំដំឲ្យម៉ត់ កន្លះគីឡូ - ជីវ៉ាន់ស៊ុយ តិចតួច - ជីរណា តិចតួច - បន្លែភ្លៅកង្កែប ឬត្រកួន ១ ខាំ កាត់ខ្លីៗប្រវែងមួយ ថ្នាំងដៃ - ខ្ទឹមសចិញ្ច្រាំ ១ ស្លាបព្រាកាហ្វេ - ទឹកត្រី ១ស្លាបព្រាបាយ - ស្ករស កន្លះស្លាបព្រាកាហ្វេ - ម្សៅស៊ុបរ៉តឌី ឬខ្នរ ១ ចឹប - ប្រេងឆា ៣ ស្លាបព្រាបាយ - នំបញ្ចុក កន្លះគីឡូ - ប្រើទឹកជ្រលក់ទឹកត្រីកោះកុង ឬទឹកតៅហ៊ូ។

២- វិធីធ្វើ÷ ដាំឆ្នាំងឲ្យក្តៅ ដាក់ប្រេងឆា ខ្ទឹមសចិញ្ច្រាំ ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង ខ្ញី លីងពួកវាចូលគ្នាឲ្យឈ្ងុយ សឹមដាក់ត្រយ៉ូងចេក ហៃប៊ី យីហ៊ឺ រួចដាក់ទឹកកកចូល ពេលទឹកកករលាយយើងទុកឲ្យវាពុះសឹម ដាក់ទឹកត្រី ស្ករស ម្សៅស៊ុបខ្ន ឬរ៉តឌី ភ្លក្សវាមើល ល្មមចូលចិត្ត សឹមបង់អន្ទង់ចូល រង់ចាំវាមួយរំពុះសឹមបន្ថយភ្លើងឲ្យវាឆេះខ្សោយៗ បន្ទាប់មកចាក់ទឹកដោះគោឆៅ បន្លែភ្លៅកង្កែប ឬត្រកួន ជីរណា ជីវ៉ាន់ស៊ុយ ចូលព្រមគ្នា ទទួលទានស៊ុបអន្ទង់ជាមួយនំបញ្ចុក ជ្រលក់ទឹកត្រីកោះកុងឬទឹកតៅហ៊ូឬទឹកត្រីអំពិលទុំក៏បានតាមចំណូលចិត្ត។

Comments