រាត្រីយប់ស្ងាត់ខ្ញុំសែនឯកា ឈឺចាប់ព្រោះរឿងស្នេហាដែលគេបោះបង់ចោល តើអ្នកដឹងទេថា ខ្ញុំកំពុងតែឈឺចាប់? បើអ្នកមិនស្រលាញ់ ហេតុអ្វីអ្នកចូលមកក្នុងជីវិតខ្ញុំ ដើម្បីអ្វី? ខ្ញុំតែងតែគិតថា អ្នកជាមនុស្សល្អ ចេះព្រួយបារម្មណ៍ពីខ្ញុំ នឹងមើលថែខ្ញុំបាន ហើយនឹងផ្ដល់សេចក្ដីសុខឲ្យខ្ញុំ ទើបបានជាខ្ញុំដាក់ចិត្តស្រលាញ់អ្នក តែសេចក្ដីគិតរបស់ខ្ញុំវាមិនបានដូចជាការស្រមៃឡើយ អ្នកយកក្ដីស្រលាញ់ខ្ញុំមកលេងសើច តើអ្នកដឹងទេថា ខ្ញុំក៏មានបេះដូង ហើយក៏ចេះឈឺចាប់ដែរ មិនមែនជាគល់ឈើដែលមិនចេះឈឺចាប់នោះទេ ខ្ញុំខុសខ្លួនឯងដែលឲ្យតម្លៃអ្នក ដោយមិនបានគិតឲ្យតម្លៃខ្លួនឯង ហើយខ្ញុំមិននៅទ្រាំយំ ឬឈឺចាប់ព្រោះតែអ្នកទៀតទេ អ្នកធ្វើឲ្យខ្ញុំឈឺចាប់ពេកហើយ ក្នុងការឈឺចាប់នេះទុកជាមេរៀន ដែលត្រូវចាំទុកដាសតឿនខ្លួនឯងកុំឲ្យធ្វើខុសនៅថ្ងៃក្រោយទៀត តែអ្នកក៏ត្រូវចាំទុកថា ថ្ងៃនេះអ្នកធ្វើឲ្យខ្ញុំខូចចិត្ត នឹងបោះបង់ក្ដីស្រលាញ់ដែលខ្ញុំមានចំពោះអ្នក ថ្ងៃក្រោយអ្នកនឹងយំឈឺចាប់ដោយសារគេបោះបង់ក្ដីស្រលាញ់ពីអ្នកវិញ ហើយអ្នកនឹងដឹងថា ពេលដែលគេបោះបង់អ្នក វាឈឺចាប់ខ្លាំងប៉ុណ្ណា។
បើអ្នកស្រលាញ់គេ អ្នកត្រូវស្រលាញ់ខ្លួនឯងឲ្យច្រើនជាងគេ ទើបជីវិតអ្នកមិនសូវជួបវិបត្តិឈឺចាប់។
អត្ថបទដោយ: Chhin Phin

